ថ្មីៗនេះ មានលេចចេញនូវករណីជនខិលខូចបានប្រើប្រាស់ពាណិជ្ជសញ្ញាNokia ដើម្បីអនុវត្តកម្មវិធីឆបោកអតិថិជនជាថ្មីម្តងទៀតហើយ។
ឈ្មោះកម្មវិធីឆបោកអាចមានដូចជា Nokia Lottery, Nokia Live Promo, Nokia Year Promotion, Nokia New Year Bonanza ឬ Nokia Anniversary ។ល។ជនខិលខូចទាំងនោះ ជាទូទៅប្រើប្រាស់អ៊ីមែល និងសារ (SMS) ទំនាក់ទំនងទៅអតិថិជនថា ពួកគេឈ្នះឆ្នោតឡូតូគិតជាទឹកប្រាក់មានចំនួន ២៥០.០០០ ផោន ឬ ៦០០.០០០ ផោន ឬអាចជាចំនួនទឹកប្រាក់ផ្សេងពីនេះក៏មាន ។
ដូច្នេះ ប្រសិនបើលោកអ្នកអានបានទទួលព័ត៌មានដូចបានរៀបរាប់ខាងលើនេះ សូមកុំឆ្លើយតប ព្រោះវាពុំមែនជាការពិតឡើយ។
ប្រភពពីក្រុមហ៊ុន Nokia ក៏បានបញ្ជាក់ច្បាស់ថា ក្រុមហ៊ុនពុំបានបង្កើតកម្មវិធីបែបនេះឡើយ។ កម្មវិធីនេះគឺជាល្បិចកលរបស់ជនឱកាសនិយម។ កន្លងមកក្រុមហ៊ុន Nokia តែងតែបានជូនដំណឹងនេះដល់អតិថិជន ជាបន្តបន្ទាប់និងបានបញ្ជាក់ហើយបញ្ជាក់ទៀតជូនអតិថិជន ថាកុំឆ្លើយឆ្លង ឬផ្តល់ព័ត៌មានពិស្តារផ្ទាល់ខ្លួនជាមួយសារ ឬអ៊ីមែលប្រភេទខាងលើ ដើម្បីជៀសវាងការខាតបង់ពេលវេលា និងប្រាក់កាសទៅលើជនជំពូកនេះ៕
អត្ថបទ ក្រុមហ៊ុន Nokia
មតិយោបល់