ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

សម្រស់ និង​បទ​ចម្រៀង ខេមរៈ សិរី​មន្ត ក្នុង ២ ទ្រនំ​ល្បី​ផ្សេងគ្នា

​ខេមរៈ សី​រី​មន្ត ដែល​មាន​តម្លៃ ខ្លួន​កំពូល​តារាង​ស្មើ នឹង​តារាចម្រៀង ព្រាប សុវត្ថិ សព្វថ្ងៃនេះ គឺ​មាន​កំណើត​ចេញពី​ទ្រនំ​ផលិតកម្ម U2 ។ បាន​ក្លាយខ្លួន​ជា​តារាចម្រៀង​កំពូល​លំដាប់​ទី ២ សរី​មន្ត ក៏​នៅតែ​មិន​ភ្លេច ទ្រនំ​ដែល​ផ្តល់កំណើត​ឲ្យ​ខ្លួន ជាពិសេស​ម្ចាស់​ផលិតកម្ម U2 លោក ឈាង ចេនឡា តែម្តង ដែល​តែងតែ​លើក​តំកើងខ្លួន​ឲ្យមាន​បទ​ចម្រៀង​ល្អ និង​ចាប់ផ្តើម​ល្បី​តាំងពី​ពេលនោះ​មក​តែម្តង ។ ក្រោយ​ពី​ផលិតកម្ម U2 បាន​ផ្អាក​ការផលិត​បទ​ចម្រៀង សិរី​មន្ត បាន​ហក់លោត​មកកាន់​ផលិតកម្ម សាន់ដេ ហើយ​ក៏​ក្លាយ​ជា​តារា​ប្រុស​ជួរមុខ​ក្នុង​ផលិតកម្ម​សាន់ដេ និង ជា​តារា​ចម្រៀង​ដែល​តែងតែ​ប្រជែង​កេរ្តិ៍ឈ្មោះ ជាមួយនឹង​តារា​ស្រករ​មុន ព្រាប សុវត្ថិ ក្នុង​ទ្រនំ​ហង្ស​មាស ដោយ​មាន​កេរ្តិ៍ឈ្មោះ​ប្រដុំប្រសង​គ្នា ។ សម្រាប់ សី​រី​មន្ត ក្នុង​ទ្រនំ U2 មាន​បទ​ល្បីៗ​ជាច្រើន ដែល​នៅតែ​ល្បី បើទោះបីជា​មាន​បទ​ថ្មីៗ​ល្បី នៅ ផលិតកម្ម សាន់​ដេ​ក៏​ដោយ ក៏ប៉ុន្តែ​បទ ទ្រនំ​ចាស់ គឺ​ជា​បទ​ដែល​ធ្វើឲ្យ​សិរីមន្ត មិន​អាច​ភ្លេច​បាន ។ និយាយ​ពី​សម្រស់ របស់ សិរី​មន្ត នៅ​ផលិតកម្ម U2 វិញ បើ​មើលទៅ រាង​ស្គម ដែល​កាលនោះ ទស្សនិកជន​តែងតែ​បង្ហាប់​ថា ដូចជា​មនុស្ស​ជក់​ថ្នាំ ខុស​ស្រឡះ​ពី​សម្រស់​នាពេល​បច្ចុប្បន្ន​ដាច់​តែម្តង ។​
​ខាងក្រោម​នេះ​គឹជា​បទ​ទាំង ១០ ក្នុង​ទ្រនំ ២ ផ្សេងគ្នា ៖
​ផលិតកម្ម U2 ៖
១. សិស្ស​រៀន​ក្រៅ​ថ្នាក់

២. ព្រមទាំង​អាល័យ​

៣.​ចិត្ត​ចង្រៃ


៤. ស្អប់​

៥. មិន​អាច​ខ្វះ​ថ្លៃ


​ផលិតកម្ម សាន់ដេ ៖
១. ទុក​ឱកាស​ឲ្យ​បង​ខ្លះ​បាន​ទេ​?


២.​ឈប់​ស្អប់​បង​ទៅ​

៣.​ទ្រាំ​រស់​ព្រោះ​ចាំ​មើល​អូន​

៤.​បេះដូង​អាប់​សែ​

៥. ស្រលាញ់​បង​គ្មាន​អនាគត​ទេ​

https://i1272.photobucket.com/albums/y389/domneng/3D/Sereymun_zps3a3b6988.jpg

មតិយោបល់