ព័ត៌មានជាតិ

ដាច់​ចិត្ត​ធ្វើ​អត្តឃាត បន្ទាប់​ពី​វីដេអូ​អាសអាភាស​របស់​ខ្លួន​ត្រូវ​បង្ហោះ​ទៅលើ​អ៊ី​ន​ធើ​ណែ​ត​

​ទីក្រុង ឡា​វី​ហ្គាស ៖ ក្មេងស្រី​វ័យ​ជំទង់​ម្នាក់​បាន​ស្លាប់ បន្ទាប់ពី​ដឹង​ថា​វីដេអូ​អាសអាភាស​របស់​នាង​ត្រូវបាន​គេ​បង្ហោះ​ទៅលើ​បណ្តាញ​អ៊ី​ន​ធើ​ណែ​ត​។ តាម​ប្រភព​ព័ត៌មាន​បរទេស​នានា​បានឲ្យដឹងថា ក្មេងស្រី​ដ៏​ស្រស់​ស្អាត​រូប​នោះ​មានឈ្មោះ Alyssa Funke ជានិ​សិស្ស​រៀន​ផ្នែក​គីមី​សាស្ត្រ​រស់នៅក្នុង​ទីក្រុង ឡា​វី​ហ្គាស សហរដ្ឋអាមេរិក​។ តែ​ទោះជា​យ៉ាងណា​ជីវិត​របស់​នាង​ត្រូវបាន​ផ្លាស់ប្តូរ​ទាំង​ស្រុង​ក្រោយពេល​វីដេអូ​ត្រូវបាន​គេ​បង្ហោះ​ចូលទៅក្នុង​គេហទំព័រ​អាសអាភាស​មួយ​។ ក្រោយពី​មាន​ហេតុការណ៍​នេះ​កើតឡើង នាង​ត្រូវបាន​មិត្តិភក្តិ ព្រម​ទាំង​មនុស្ស​ជាច្រើន​មើលងាយ​យ៉ាងខ្លាំង រហូត​ដល់​ក្មេង​ស្រី​វ័យ ១៩ នេះ​ទ្រាំ​មិន​បាន​ក៏​ធ្វើ​អត្ត​ឃាតបាញ់សម្លាប់​​ខ្លួនឯង​តែង​ម្តង​៕
2014-05-24_112447

មតិយោបល់