ព័ត៌មានជាតិ

គ្រោះថ្នាក់​ចរាចរណ៍ រវាង ម៉ូតូ​ធំ បុក​សង់​កូរ៉េ​បណ្តាលឲ្យ​មនុស្ស ៤ នាក់​រងរបួស

កំពង់ឆ្នាំង​៖​កាលពី​វេលា​ម៉ោង​ជិត​៦​ល្ងាច​ថ្ងៃ​ទី​២៣ ខែ​ឧសភា ឆ្នាំ​២០១៤​មនុស្ស​៤​នាក់​បាន​រង​របួសធ្ងន់​និង​ស្រាល​នៅក្នុង​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៌​ដែល​បង្ករ​ឡើង​ដោយ​ម៉ូតូ​ពីរ​គ្រឿង​បុក​គ្នា​ពេញ​មួយ​ទំហឹង នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​ចន្លោះ​គីឡូម៉ែត្រ​លេខ​១១៨ -១១៩ ស្ថិតក្នុង​ភូមិ​ក្បាលថ្នល់ ឃុំ​ផ្សារ ស្រុក​បរិបូរណ៌ ខេត្ត​កំពង់ឆ្នាំង ។

​សមត្ថកិច្ច​បាន​អោយដឹង​ថា នៅ​មុនពេល​កើតហេតុ​បុរស​ម្នាក់​ឈ្មោះ​អៀ​ត មេសា ជិះ​ម៉ូតូ ម៉ាក​CBR ពាក់​ស្លាក​លេខ​ភ្នំពេញ ១BQ-៨១៤៥ ជិះ​គ្នា​៣​នាក់ ធ្វើដំណើរ​ពី​លិច​ទៅ​កើត បើក​យ៉ាង​លឿន​នៅ​ពេល​មកដល់​ចំណុច​កើត ក៏​មាន​បុរស​ម្នាក់​ឈ្មោះ​សួស ឌន ជិះ​ម៉ូតូ សេ​១០០​កូរ៉េ ពណ៌​ក្រហម ធ្វើដំណើរ​បត់​ច្រាស់ទិស​គ្នា ក៌​ត្រូវ​ម៉ូតូ​ធំ​ម៉ាក​CBR បុក​បណ្តាល​អោយ​ប៉ើង​ខ្ទាត​ពេញ​ផ្លូវ​តែម្តង ។​

​ក្រោយពេល​កើតេ​ហ​តុ​ជនរងគ្រោះ​ត្រូវបាន​គេ​ដឹក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ មធ្យោបាយ​បង្ករ​ទាំងពីរ ត្រូវបាន​យក​ម​រក្សាទុក​នៅ អធិការដ្ឋាន​នគរបាល​ស្រុក​បរិបូរណ៌ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​តាម​នីតីវិធី​៕​
Danger

មតិយោបល់