ព័ត៌មានជាតិ

ឯកអគ្គរាជទូត​កម្ពុ​ជា​បញ្ជាក់​ពី​ការវិវឌ្ឍ​ស្ថានការណ៍​របស់​ប្រទេស​ថៃ ក្រោយ​រដ្ឋប្រហារ​យោធា​

ភ្នំពេញ ៖​ថ្ងៃទី​២៤ ខែ​ឧសភា ឆ្នាំ​២០១៤ ឯកអគ្គរាជទូត​កម្ពុ​ជា​ប្រចាំ​ព្រះរាជាណាចក្រ​ថៃ លោកជំទាវ អ៊ាត សោភា បានធ្វើការ​សង្ខេប​ព្រឹត្តិការណ៍​ជុំវិញ​ការវិវឌ្ឍ​ស្ថានការណ៍​ក្នុង​ប្រទេស​ថៃ ក្រោយ​ការប្រកាស​ធ្វើ រដ្ឋប្រហារ កាលពី​វេលា​ម៉ោង ៤ និង ៣០​នាទី រសៀល​ថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ ២០១៤​។​

​ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី ២៣ ខែ​ឧសភា ឆ្នាំ ២០១៤ ផ្ញើ​ជូន​ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីក្រសួង ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោកជំទាវ អ៊ាត សោភា បាន​គូសបញ្ជាក់ថា ចាប់ពី​ជិត​ពាក់ កណ្ដាល​អាធ្រាត​ថ្ងៃទី ២២ ឧសភា ឆ្នាំ​២០១៤ National Peace and Order Mointaining Council (NPOMC) ថៃ​បាន​ចេញប្រកាស​ជា​បន្តបន្ទាប់​ដូចជា លោក Prayuth Chen-ocha អគ្គបញ្ជាការ​កងទ័ព​ជើងគោក​ទទួល​អនុវត្ត​ន៍​តួនាទី​នាយក​រដ្ឋ មន្ត្រី​រហូតដល់​មាន​នាយក​រដ្ឋមន្ត្រី​ថ្មី ។​

​ផ្អាក​ការផ្សាយ​របស់​ទូរទស្សន៍​ខ្សែកាប​ទាំង​១៥ ។ (​តាមពិត​ប៉ុស្តិ៍​ទូរទស្សន៍​ទាំង​អស់ រួម​ទាំង​ប៉ុស្តិ៍​អន្តរជាតិ​ដូចជា CNN BBC ។​ល​។ លែង​បើក​ឃើញ​តាំង​ពី​ម៉ោង​ប្រហែល​២១.០០ ម្ល៉េះ​) ។ កោះហៅ​មេដឹកនាំ​គណបក្ស Peu Thai ទាំងអស់​២៣​នាក់​អគ្គលេខាធិការ (Pemanent Secretaries)​គ្រប់​ស្ថាប័ន អភិបាលខេត្ត ប្រធាន​ធនាគារ និង​ស្ថាប័ន​ឧស្សាហកម្ម​ឲ្យមក បង្ហាញ​ខ្លួន​ចំពោះ NPOMC នៅ​ម៉ោង ១០ ព្រឹក​ថ្ងៃ​ទី ២៣ ខែ​ឧសភា ឆ្នាំ ២០១៤ ។​
​ក្នុង​បញ្ជី​ឈ្មោះ​ថ្នាក់ដឹកនាំ Peu Thai ដែល​ត្រូវ​កោះហៅ​រួមមាន​៖ អតីត​នាយករដ្ឋមន្ត្រី Yingluck Shinawatra និង​Somchai Wongsavath អតីតរដ្ឋមន្ត្រី​ការបរទេស Noppadon Pattama និង​Sompong Amomvivat លោក Chayasit Shinawatra អតីត​អគ្គបញ្ជាការ​កងទ័ព ថៃ និង​ជា​ប្អូនជីដូនមួយ​អតីត​នាយករដ្ឋមន្ត្រី ថាក់ស៊ីន ។ លោក Suranand Vejiajiva ( ប្អូន​ជី ដូន​មួយ​លោក Abhisit VeJiajiva ) លោកស្រី Yaowapha Shinawatra ភរិយា​លោក Somchai (​ពុំ​ឃើញ​មាន​ឈ្មោះ​លោក Surapong Tovichaichakkul អតីត​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋ មន្ត្រី​ការបរទេស​ក្នុង​បញ្ជី​ត្រូវ​កោះហៅ​ព្រឹក​ថ្ងៃ​ទី ២៣ ឧសភា ឆ្នាំ ២០១៤ នោះទេ​) អគ្គលេខា ធិ​ការ (Permanent Secretaries) គ្រប់​ស្ថាប័ន​រដ្ឋ​ទាំងអស់ និង​អនុវត្តន៍​តួនាទី​របស់​រដ្ឋមន្ត្រី ស្ថាប័ន​ខ្លួន​ជា​បណ្ដោះ អាសន្ន ។ លោក Chaterm Ubumrong (​អតីត​ឧបនាយក​រដ្ឋមន្ត្រី​រដ្ឋាភិបា​លលោកជំទាវ Yingluck Shinawatra និង​ជា​នាយក Center For Administration of Peace and Order/CAOP) ព្រមទាំង​កូន​ប្រុស​ត្រូវបាន​ចាប់ខ្លួន យក​ទៅ​ឃុំ​នៅ​បញ្ជាការ​កងវរសេនាធំ ទ័ពថ្មើរជើង​លេខ​១ តាំងពី​ក្បាល​ព្រលប់​ថ្ងៃ​ទី ២២ ឧសភា ។ National Peace and Order Maining Council បាន​ប្រកាស​បិទ​គ្រប់​សាលារៀន​រដ្ឋ និង​ឯកជន​ទាំង​អស់​ពី​ថ្ងៃ​ទី ២៣ ដល់ ២៥ ឧសភា ឆ្នាំ​២០១៤ ហើយ​ព្រមាន​ថា​នឹង​បិទ​(blocked) បណ្ដាញ​ទំនាក់ទំនង​សង្គម ( Sociat Media Twitter Youtude )​ទៀតផង​៕​
khmer-news-537ec38c6a72a
ប្រភព៖ AKP

មតិយោបល់