ព័ត៌មានជាតិ

ធ្លាក់ពីរថយន្តរបួសបាក់ជើងម្ខាង ខណៈកូនឲ្យអង្គុយទប់ពូកលើឡាន

ភ្នំពេញៈ ហេតុការណ៍​គ្រោះថ្នាក់​មួយ​គួរ​ឲ្យអាសូរ លោកអ៊ំម្នាក់​មកពីស្រុក មក​លេងកូននៅ​ភ្នំពេញ​ ដោយត្រឡប់​ទៅវិញ​ កូនក៏​ទិញពូកដាក់លើរថយន្ត​ តែមិនបានចងរឹតត្រឹមត្រូវ ហើយ​ឲ្យ​ឪពុកជាអ្នក​ទប់ តែត្រូវខ្យល់បោក​បក់ធ្លាក់ពូកធ្លាក់ទាំងមនុស្ស បណ្តាលឲ្យ​បាក់ជើងម្ខាងរងរបួសធ្ងន់ បង្កឲ្យ​មានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១១និង​១៥នាទីថ្ងៃ​ទី០៥ ខែកក្កដា ឆ្នាំ២០១៦ តាមបណ្ដោយផ្លូវជាតិលេខ៤ ភូមិអង្គកែវ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ប្រភព​ឲ្យដឹងថា លោកអ៊ំ ខាងលើឈ្មោះ ហេង វិន ​អាយុ៥៧ឆ្នាំ មុខរបរកសិករ មានស្រុកកំណើតនៅភូមិដូងចែង ឃុំសោកស្រុកព្រៃប្រសូត្រខេត្តក្រចេះ ហើយធ្វើដំណើរតាមរថយន្តម៉ាក់ តាកូម៉ា ពណ៌ស ពាក់ស្លាក់លេខភ្នំពេញ2A-H4419 បើកបរពីរកើតទៅលិច។

តាមប្រភពពត៌មានពីជនរងគ្រោះខាងលើបាននិយាយថា មុនពេលកើតហេតុរូបគាត់បានមកពីស្រុកកំណើត ហើយមកលេងកូនរបស់គាត់ដែលរស់នៅក្នុងបុរីសែនមនោរម្យ ស្ថិតនៅសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ លោកអ៊ំក៏​ជិះលើរថយន្តដឹកពូក ហើយគាត់អង្គុយទប់ ក៏ត្រូវខ្យល់បោកធ្លាក់ បណ្តាលឲ្យ​រងរបួសធ្ងន់បាក់ជើងខាងស្តាំ ​ភ្លាមៗនោះ ត្រូវបាន​រថយន្តសង្គ្រោះរបស់អភាព ៧១១ ដឹកទៅសង្គ្រោះនៅពេទ្យព្រះកុសមះ៕

មតិយោបល់