ព័ត៌មានជាតិ

មនុស្ស ២៦៦ នាក់ បាន​រងរបួស​ដោយសា​រ​រញ្ជួយ​ដី កម្រិត ៦,៥ រ៉ិ​ចទ័​រ នៅ​ទួកគី ម្សិលមិញ

​ទីក្រុង​អង់កា​រ៉ា ៖ កាលពី​ថ្ងៃ​ទី ២៤ ខែ ឧសភា ម្សិលមិញ​នេះដែរ ខាង​ទំព័រ​ទីភ្នាក់ងារ​សារព័ត៌មាន ស៊ិន​ហួរ បាន​ចុះ​ផ្សាយ​ឲ្យដឹងថា មាន​ចំនួន មនុស្ស សរុប ២៦៦ នាក់ បាន​រងរបួស ដោយសារតែ រញ្ជួយ​ដី នៅ​ភាគ​ខាងជើង កោះ Aegean Gokceada ក្នុង​ប្រទេស​ទួកគី ។​

​តាម​ប្រភព​ព័ត៌មាន ទីភ្នាក់ងារ គ្រប់គ្រង​គ្រោះអាសន្ន​ក្នុងប្រទស បានឲ្យដឹងថា កម្រិត​នៃ​ការរញ្ជួយ​ដី គឺមាន កម្រិត ៦,៥ រ៉ិ​ចទ័​រ ដោយ​វាយប្រហារ​ប្រទេស​ទួកគី ។ ដោយឡែក​ទីភ្នាក់ងារ​សារព័ត៌មាន Dogan បាន​រាយការណ៍​ថា ការរញ្ជួយ​ដី​នេះ ត្រូវបាន​គេ​ចាប់អារម្មណ៍ នៅក្នុង​តំបន់​ដ៏​ធំ​មួយ នៅ​ភាគ​ខាងលិច និង ភាគ​ពាយ័ព្យ ក្នុងនោះ​មាន តំបន់ ម៉ា​ម៉ា​រ៉ា និង ទីក្រុង អ៊ី​ស្តង់​ប៊ុល ដែល​ទីក្រុង​ធំ​បំផុត​ក្នុង​ប្រទេស​នេះ ។​អភិបាលខេត្ត Canakkele លោក Ahmet Cinar បានឲ្យដឹងថា រញ្ជួយ​ដី​នេះ​ដែរ​មាន​រយៈពេល ២២ វិនាទី ។​

​សូម​បញ្ជាក់​ផង​ដែរ​ថា សម្រាប់​រញ្ជួយ​ដី នៅ ទួកគី វា​មិនមែន ជា​រឿង ចម្លែក​នោះ​ទេ ដោយ​កាលពី​ឆ្នាំ ១៩៩៩ មាន​គ្រោះ​រញ្ជូយ​កម្រិត ៧,៦ រ៉ី​ចទ័​រ បាន​សម្លាប់​មនុស្ស​ជាង ១៧ ០០០ នាក់​នៅ Izmit និង រញ្ជួយ​ដី​មួយ​ផ្សេង​ទៀត មាន​កម្រិត ៧,២ នៅ Duzce ក្នុង​ឆ្នាំ​តែ​មួយ​បាន​សម្លាប់​មនុស្ស ៨៩៤ នាក់ ៕​
2870504,h=425,pd=1,w=620

មតិយោបល់