ជប៉ុន៖ប្រទេសជប៉ុនបានបាញ់ផ្កាយរណប ស៊ើបការណ៍ បានសម្រេច ក្នុងគោលបំណងជួយ ឲ្យដឹងពីស្ថានការណ៍មុន នៃគ្រោះថ្នាក់មហន្តរាយ ដែលកើតចេញពិធម្មជាតិដ៏ធំមួយ ។
ទីភ្នាក់ងារ អវកាសរុករករបស់ជប៉ុន និង ឧស្សាហកម្ម Mitsubishi ធុនធ្ងន់ បានប្រកាសថា គ្រប់រ៉ុកែត ដែលដឹកផ្កាយរណបនេះ ត្រូវបានបាញ់ដោយជោគជ័យ កាលពី ថ្ងៃសៅរ៍ ពីមជ្ឈមណ្ឌល អវកាស Tanegashima ។ ផ្កាយរណបនេះដែរ ត្រូវបានគេដាក់ឈ្មោះថា Daichi-2 មានសមត្ថភាព អាចចាប់រូបភាព នៅលើភពផែនដី និងលើអវកាស និងវាអាចផ្ញើទិន្នន័យយ៉ាងលឿន ទៅផែនដី ក្នុងរយៈពេល ១ ម៉ោង ដោយវាមានសមត្ថភាពលើសលប់ ក្នុងការដាស់តឿន និងវាយតម្លៃ លើ គ្រោះមហន្តរាយធម្មជាតិដ៏ធំ ។
សម្រាប់ Daichi-1 ត្រូវបានគេដំណើរ ការនៅឆ្នាំ ២០០៦ ដែលជួយបង្ហាញពី ការរញ្ជួយដី និងរលកស៊ូណាមិ កាលពីឆ្នាំ ២០១១ ដែលជាគ្រោះមហន្តរាយធម្មជាតិដ៏ធំបំផុតក្នុងប្រទេសជប៉ុន ៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ ៖
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/2014-05-24T042143Z_01_TOK004_RTRIDSP_3_JAPAN-24-05-2014-06-05-12-46_zpsdcd188a8.jpg
មតិយោបល់