ព័ត៌មានជាតិ

តុ​លា​ការ​អ៊ីរ៉ង់ កោះហៅ​ស្ថាបនិក Facebook លោក Mark Zuckerberg

​តុលាការ​ប្រទេស​អ៊ីរ៉ង់​បាន​បង្គាប់​ឲ្យ​ស្ថាបនិក​បណ្ដាញ​ទំនាក់ទំនង Facebook លោក Mark Zuckerberg ចូល​ខ្លួន​ផ្ដល់​ចម្លើយ ពាក់ព័ន្ធ​នឹង​កម្មវិធី WhatsApp និង Instagram ដែល​បាន​រំលោភ​សិទ្ធិ​ឯកជន​នៅក្នុង​ប្រទេស​អ៊ីរ៉ង់​។​

​មន្ត្រី​អាជ្ញាធរ​អ៊ីរ៉ង់​បានឲ្យដឹងថា ការកោះអញ្ជើញ​នេះ មិនដឹង​ច្បាស់​ថា លោក Mark Zuckerberg ព្រម​ចូល​ខ្លួន​បំភ្លឺ​នោះ​ទេ ព្រោះ​តែ​ប្រទេស​អ៊ីរ៉ង់ មិនសូវ​មាន​សុវត្ថិភាព​។​

​កាល​ពី​ថ្មីៗ​នេះ តុលាការ​អ៊ីរ៉ង់​បាន​បញ្ជា​ឲ្យ​បិទ​កម្មវិធី WhatsApp និង Instagram ព្រោះតែ​កម្មវិធី​ទាំងនេះ បាន​រំលោភ​លើ​សិទ្ធិ​ឯកជន​របស់​អ្នកប្រើប្រាស់​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា ប្រទេស​អ៊ីរ៉ង​បាន​បិទ​ការប្រើប្រាស់​បណ្ដាញ​សង្គម Facebook, Twitter និង YouTube អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​៕​
markzuckerberg

មតិយោបល់