ណ័រវែស៖Trollstigen ត្រូវបានមនុស្សតិចណាស់ដែលស្គាល់វា ព្រោះថាវាគឺជាផ្លូវតាមជំរាលជើងភ្នំ និងជ្រលងភ្នំ ដែលងាយផុយជួបនឹងគ្រោះថ្នាក់ ខណៈដែលផ្លូវនេះតូច តែឡានដឹកទំនិញធំៗ អាចជៀសគ្នា នឹងធ្វើដំណើរដោយគ្មានប៉ះពាល់គ្នា ក្នុងតំបន់ផ្លូវកោង ត្រង់ជ្រោះភ្នំ ។ Trollstigen គឺផ្លូវភ្នំ នៅទីក្រុង Rauma ក្នុងប្រទសណ័រវែស ។ ផ្លូវនេះដែរ ជាតំណភ្ជាប់រវាង ផ្លូវជាតិណ័រវែស លេខ ៦៣ ទៅកាន់ Åndalsnes ក្នុងទីក្រុង Rauma និង Valldal នៅ Norddal ។
បើទោះបីជាផ្លូវនៅតំបន់នេះតូច នឹងពិបាកធ្វើដំណើរ ខណៈរថយន្តដឹកទំនិញអាចជៀសគ្នារួចនោះ វាបានទាក់ទាញភ្ញៀវទេសចរណ៍ចំនួន ៩ ភាគរយ ឡើងលើភ្នំនេះ ដើម្បីទស្សនាស្ថានភាព ដំណើរការបើកបរដ៏គ្រោះថ្នាក់នេះ ។ ដោយសារតែផ្លូកោងបត់បែនច្រើនគន្លះពេក ខាងអាជ្ញាធរបានហាមឃាត់ មិនឲ្យរថយន្តដែលមានប្រវែងវែងលើសពី ១២,៤ ម៉ែត្រ ធ្វើដំណើរតាមវិថីនេះឡើយ ។ នៅត្រង់ផ្លូវបត់បែននេះដែរ អ្វីដែលធ្វើឲ្យភ្ញៀវទេសចរណ៍ចង់ឃើញនោះគឺ ទឹកជ្រោះ Stigfossen ដែលមានកម្ពស់ទឹកធ្លាក់ ៣២០ ម៉ែត្រ ពីលើកំពូលភ្នំ ៕
ទស្សនាវិដេអូឃ្លិបដូចខាងក្រោមនេះ ៖
ព័ត៌មានជាតិ
មតិយោបល់