ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

Pitbull ស្ទើ​ស្រក់​ទឹកភ្នែក ពេល​ទទួល​សញ្ញាបត្រ​កិត្តិយស​

តារាចម្រៀង​រ៉េ​ប​ភ្នែក​ខៀវ Pitbull ទើបតែ​ទទួលបាន “​សញ្ញាបត្រ​កិត្តិយស​” ពី​មហា​វិទ្យា Doral College និង Doral Academy Preparatory នៅក្នុង​កម្មវិធី​ចែក​ស​ញ្ញាប​ត្រ​ដល់​សិស្ស​ដែល​បាន​បញ្ចប់​ការសិក្សា ក្នុង​ទីក្រុង Miami ។​
2014-06-06_163737
​តាម​ការបញ្ជាក់​ពី​មហាវិទ្យាល័យ​បានឲ្យដឹងថា Pitbull គឺជា​មនុស្ស​ដំបូង​បំផុត​ដែល​ទទួលបាន សញ្ញាបត្រ​កិត្តិយស ពី​មហាវិទ្យាល័យ​មួយ​នេះ ចាប់តាំងពី​វា​ត្រូវបាន​បង្កើត​។​

​តារា​ចម្រៀង​រូប​នេះ បាន​ថ្លែង​ក្នុង​អារម្មណ៍​ស្ទើរ​ចង់​យំ​ថា “​ខ្ញុំ​នៅ​ចាំបាន​ថា កាល​ពី​ខ្ញុំ​នៅ​ក្មេង ខ្ញុំ​ត្រូវ​បាន​គេ​បណ្ដេញចេញ​ពី​សាលា ដោយសារ​តែ​នៅពេល​នោះ ខ្ញុំ​គ្មាន​អស​យដ្ឋា​ន​ពិតប្រាកដ ដូច្នេះហើយ​ទើប​ខ្ញុំ​ចង់ឲ្យ​មាន​សាលា​ល្អ​សម្រាប់​ក្មេង​ដែល​មាន​ស្ថានភាព​ដូច​ខ្ញុំ​កាលពី​ក្មេង​”​។ Pitbull បាន​បន្តទៀតថា ក្មេង​គ្រប់រូប​គឺ​សុទ្ធតែ​ចង់​ចូល​រៀន ហើយ​សាលារៀន​មិន​ស្រូវ​រើសអើង​ចំពោះ​ក្មេង​ដែល​គ្មាន​ទីជម្រក ឬ​គ្មាន​លុយ​នោះ​ទេ​៕​
ទស្សនា​ឃ្លិបដូចខាង​ក្រោមនេះ៖

មតិយោបល់