បារាំង៖យោងតាមសារព័ត៌មាន Mail Online បានឲ្យដឹងថា ខ្សែប្រយុទ្ធ Edinson Cavani របស់ក្លិប Paris Saint-Germain បានធ្វើការច្រានចោលសំណើរ ពីក្លិប បិសាចក្រហម Manchester United ដែលហានចាយលុយធំលើខ្លួន ។
កីឡាករវ័យ ២៧ឆ្នាំ មានទំនាក់ទំនងជាមួយនឹង ទឹកដី Old Trafford ប៉ុន្តែ សារព័ត៌មានបារាំង L’Equipe បានថ្លែងឲ្យដឹងថា កីឡាកររូបនេះនឹងមិនអាចទៅលេងនៅ បិសាចក្រហម ដោយបន្តលេងនៅក្លិប PSG ដដែល។
សារព័ត៌មានខាងលើបានអះអាងថា ពីមុនកីឡាករ Cavani មិនសប្បាយចិត្តជាមួយនឹងមុខងារលេងនៅ ក្លិប PSG ប៉ុន្តែក្រោយការពិភាក្សា ជាមួយនឹងក្លិប ក៏សម្រេចចិត្ត បន្តលេងនៅ Parc des Princes ។
កីឡាករសញ្ជាតិអ៊ុយរ៉ូហ្គាយ នៅរដូវកាលកន្លងទៅនេះ បានស្វែងរកគ្រាប់បាល់ឲ្យ PSG បានចំនួន ២២ គ្រាប់ ក្នុងចំណោម ៣៩ ប្រកួត ដោយជួយឲ្យក្លិបលើកពាន លីកក្នុងស្រុក ។
បញ្ជាក់ផងដែរថា Cavani បានកុងត្រាជាមួយនឹង ក្លិប PSG ៥ ឆ្នាំ ក្នុងតម្លៃ ៥៥ លានផោន បន្ទាប់ពីចាកចេញពីក្លិប Napoli កាលពីខែ កក្កដា ឆ្នាំ ២០១៣ ៕
ទស្សនាឃ្លិបដូចខាងក្រោមនេះ៖
មតិយោបល់