ព័ត៌មានជាតិ

នាយក​ប្រតិបត្តិ Facebook បរិច្ចាគ​១២០​លាន​ដុល្លារ ដល់​សាលា​ក្រីក្រ Bay Area

​សហ​ស្ថាបនិក និង​ជា​នាយក​ប្រតិបត្តិ Facebook លោក Mark Zuckerberg រួម​នឹង​ភរិយា​នាង Priscilla Chan បាន​ថ្លែងឲ្យដឹងថា ពួកលោក នឹង​ធ្វើ​ការបរិច្ចាគ​ដ៏​ធំ​មួយ​ទៅលើ​វិស័យ​អប់រំ ដោយ​ក្នុង​នោះ​លោក​នឹង​ចំណាយ ១២០​លាន​ដុល្លារ​អាមេរិក ទៅកាន់​សាលារៀន​ក្នុង​ទីក្រុង San Francisco​។​

​មហាសេដ្ឋី​វ័យក្មេង​នេះ បានបញ្ជាក់​ថា ពួកគាត់​នឹង​ផ្ដោត​សំខាន់​ទៅលើ​វិស័យ​អប់រំ​នៅ​តំបន់​ដែល​ក្រីក្រ ហើយ​ចំណុច​ដែល​លោក​មើលឃើញ​នោះ​គឺ​តំបន់ Bay Area ដែល​ជា​ទីកន្លែង​ដែល​លោក​រស់នៅ និង​ធ្វើការ​។​
​លោក Mark Zuckerberg បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ទឹកប្រាក់​នេះ​នឹង​ប្រើ​ដើម្បី​វិស័យ​អប់រំ​នៅ​ក្នុង​សាលារៀន​មួយ​ជាមួយនឹង​ការបណ្ដុះបណ្ដាល​ដល់​លោកគ្រូ​-​អ្នកគ្រូ សិស្ស ជាដើម​។​

​កាលពី​ឆ្នាំ ២០១០ គូ​ស្វាមី​-​ភរិយា​មហាសេដ្ឋី​វ័យក្មេង​នេះ បាន​បរិច្ចាគ​ទឹកប្រាក់ ១០០​លាន​ដុល្លារ​អាមេរិក ដល់​សាលារៀន Newark N.J. ដែល​ជា​សាលារៀន​ឯកជន​មួយ​។​
​គួរ​បញ្ជាក់​ផង​ដែរ​ថា កាលពី​ឆ្នាំ ២០១៣ លោក Mark Zuckerberg បាន​ជាប់​ឈ្មោះ​ជា​អ្នក​បរិច្ចាគ​លុយ​ច្រើនជាងគេ​បំផុត សរុប​មាន​ចំនួន ១​ពាន់​លាន​ដុល្លារ​អាមេរិក ដោយ​ក្នុង​នោះ​ផ្ដោត​សំខាន់​លើ​វិស័យ​អប់រំ​៕​
2014-05-31_114841

មតិយោបល់