កណ្តាលៈ គ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យស្លាប់ម្នាក់កាលពីវេលាម៉ោង០១និងនាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែ មេសា ឆ្នាំ២០១៩ ភូមិព្រែកស្នាយ ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។
សមត្ថកិច្ចឲ្យដឹងថាកម្លាំងនគរបាលចរាចរណ៍ដែលនៅប្រចាំការនៅអធិការដ្ឋាននគរបាលស្រុកស្អាងបានទទួលព័ត៌មានពីបងប្អូនប្រជាពលរដ្ឋថាមានគ្រោះថ្នាក់ចរាចរណ៍នៅចំណុចកេីតហេតុខាងលេីភ្លាមនោះសមត្ថកិច្ចបានទៅដល់កន្លែងកើតហេតុបានឃើញម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរី២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ 1F. 4716 ខូចខាតធ្ងន់អ្នកបើកបរបានដេកស្លាប់នៅកន្លែងកើតហេតុ
ក្រោយពីធ្វើការត្រួតពិនិត្យសំភារៈដែលនៅជាប់ខ្លួនរបស់សព បានស្គាល់អត្តសញ្ញាណដោយអ្នកបើកបរមាន ឈ្មោះ ហួន គោលី ភេទប្រុស អាយុ ២៨ឆ្នាំ មានទីលំនៅភូមិព្រែកក្រាញ់ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ។ បន្ទាប់ពីបានទាក់ទងរកឃើញក្រុមគ្រួសាររួច សមត្ថកិច្ចបានប្រគល់សពជូន ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី រីឯម៉ូតូបានដកហូតយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីធ្វើការស្រាវជ្រាវបន្ត៕
មតិយោបល់