ព័ត៌មានជាតិ

កូនប្រុស​ចិត្ត​តិរិច្ឆាន​ហាន​លើកដៃ​ប្រល័យ​ម្តាយបង្កើត​ឲ្យស្លាប់​ភ្លាមៗ​

​សៀមរាប ៖ ជនសង្ស័យ​ភេទ​ប្រុស​ម្នាក់​នេះ​មានឈ្មោះ​ហ៊ឺ ថែ​ន អាយុ​២៧​ឆ្នាំ ត្រូវជា​កូនបង្កើត​របស់​ជនរ​ង​គ្រោះជា​ម្តាយ ដែល​មាន​អាយុ​៦២​ឆ្នាំ ។ បន្ទាប់​ពី​ម្តាយ​ដែល​ជា​ជនរងគ្រោះ​បាន​ឃើញ​កូន​ជា​ជនសង្ស័យ​នេះ​បាន​ផឹកស្រា​ស្រវឹង​រួច​ទៅ​ឈ្លោះប្រកែក​គ្នា​ជាមួយ​និង​ប្អូនប្រុស​បង្កើត​នោះ​ម្តាយ​ដែល​ជា​ជនរងគ្រោះ​នេះ​ក៏​បាន​ចូល​ទៅ​បំបែក​កុំឲ្យ​ឈ្លោះ​គ្នា ក៏​ត្រូវ​បាន​កូនប្រុស​ចិត្ត​អា​ប់ប្រិយ​នេះ​វាយ​ម្តាយ​នឹង​ដំបង​ឈើ ត្រូវ​ចំ​ក្បាល​លើ​ត្រចៀក​ខាងឆ្វេង និង​បាក់ដៃ​ខាងស្តាំ បណ្តាលឲ្យ​ស្លាប់​នៅ​កន្លែងកើតហេតុ​ភ្លាមៗ​តែម្តង ។

​ដោយ​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​២៩ ខែ​ឧសភា ឆ្នាំ​២០១៤ កន្លងទៅ​នៅ​វេលា​ម៉ោង ២១ : ៣០​នាទី នៅ​ភូមិ​ដំណាក់​ខ្ចាស់ ឃុំ​សំបួរ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប ។ បច្ចុប្បន្ន​ជនសង្ស័យ​ដែល​បាន​សម្លាប់​ម្តាយ​ខ្លួនឯង​នេះ​ត្រូវបាន កម្លាំង​នគរបាល​ស្រុក​ក្រឡាញ់​ខេត្ត​សៀមរាប​ធ្វើ​ការចាប់​ឃាត់ខ្លួន​និង​កសាង​សុំណុំរឿង​ដើម្បី​ចំណាត់ការ​ទៅតាម​និតិវិធី​ជា​បន្តបន្ទាប់ ៕​
2014-06-01_085628

មតិយោបល់