ទិដ្ឋភាពសង្គ្រាមគឺជាអ្វីដែលមនុស្សលើពិភពលោកមិនចង់ប្រាថ្នាជួបឡើយ ក៏ប៉ុន្តែអ្វីដែលកើតចេញពីមហិច្ចតារបស់ថ្នាក់ដឹកនាំ ដើម្បីពង្រីកអំណាចរបស់ខ្លួន ដោយបំពានដែនកោះ ដី សមុទ្រប្រទេសជិតខាង បានធ្វើឲ្យភ្លើងសង្គ្រាមកើតឡើងមួយរំពេចភ្នែក ។
អ្វីដែលបន្សល់ពីសង្គ្រាមមានតែរឿងឈឺចាប់ ព្រាត់ប្រាស់ វិនាស ធ្វើឲ្យមនុស្សជាច្រើនបែកបាក់គ្រួសារ ព្រោះតែសង្គ្រាមដើម្បីអំណាចនិង បូរណៈភាពទឹកដី ។ ឆ្លើយតបនឹងទិដ្ឋភាពខាងលើ កម្ពុជាក៏ធ្លាប់បានឆ្លងកាត់នូវសង្គ្រាមរ៉ាំរ៉ៃផងដែរ ក៏ប៉ុន្តែអ្វីទាំងនោះ កម្ពុជាកំពុងតែធ្វើយ៉ាងណាគេចផុត ពីក្រញ៉ាំ បិសាចក្រហមនេះ ខណៈដែល ចិន និង វៀតណាមកំពុងបង្ហាញសាច់ដុំដាក់គ្នា ដោយសារតែជម្លោះរឿង ខួងអណ្តូងរ៉ែប្រេង នៅឈូងសមុទ្រ ។
ចិន និងវៀតណាម នេះមិនមែនជាលើកទី ១នោះទេដែលបង្ហាញសាច់ដុំ ចេញមុខយក្សដាក់គ្នានោះ អាចនិយាយថានេះជាលើកទី ៤ ហើយ ខណៈដែល សង្គ្រាមឥណ្ឌូឆាណា កើតឡើងរវាងចិន និងវៀតណាម នៅចន្លោះឆ្នាំ ១៩៧០ នោះ ។
នៅខាងក្រោមនេះដែរគឺជាភាពយន្តឯកសារស្តីពីសង្គ្រាម ចិន និងវៀតណាម នៅឆ្នាំ ១៩៧៩ ៖
មតិយោបល់