ព័ត៌មានជាតិ

បុរសម្នាក់ជិះម៉ូតូបុករថយន្តពីក្រោយពេញទំហឹង បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ត្រូវបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ

ភ្នំពេញ: នៅវេលាម៉ោង០៨និង២០នាទីយប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង បុរសម្នាក់ជិះម៉ូតូបុកពីក្រោយរថយន្ត បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះបន្ទាន់ ទីតាំងស្ថិតតាមបណ្តោយផ្លូវបេតុង ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ហេតុការណ៍៖ នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ ជិះម៉ូតូ១គ្រឿង ម៉ាកឌ្រីមសង់ ពាក់ស្លាកលេខភ្នំពេញ 1JH-1712 ធ្វើដំណើរតាមបណ្តោយផ្លូវបេតុង១ខ្សែ ។ លុះពេលបើកបរ មកដល់ត្រង់ចំណុចកើតហេតុ បានបុកពីក្រោយរថយន្តម៉ាក ហាយលែនឌ័រ មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2AY-9464 កំពុងចតស្ងៀម យ៉ាងពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់ ត្រូវដឹកបញ្ជូនទៅសង្រ្គោះបន្ទាន់នៅឯមន្ទីរពេទ្យ ។

នៅក្រោយពេលកើតហេតុ ក្រុមការងារយើងខ្ញុំមិនទាន់ឃើញវត្តមានកម្លាំងសមត្ថកិច្ចចុះមកអន្តរាគមន៍នោះទេ ។ ករណីគ្រោះថ្នាក់ចរាចរណ៍មួយនេះ មិនទាន់ដឹងថា កម្លាំងសមត្ថកិច្ចមានចំណាត់ការយ៉ាងណានោះទេ ទាំងនេះគ្រាន់តែជាព័ត៌មានបឋមតែប៉ុណ្ណោះ ៕

មតិយោបល់