ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

រឿង​ខ្មែរ “​នេះ​គឺជីវិត​” មាន​ឈុត​ស្រើបស្រាល​ច្រើន ក្លាយជា​ប្រធានបទ វែកញែក​ដ៏​ក្តៅគគុក (Video Inside)

​ភ្នំពេញ​៖ រឿង​ខ្មែរ ដែល​ចេញ​ជា Trialer ក្រោម​ចំណងជើង​ថា “​នេះ​គឺជីវិត​” បាន​ប្រទាក់​អារម្មណ៍ អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​សប៊ុក និង ទំព័រ​ប្លក់​នានា ជាមួយនឹង​ឈុត ដ៏​ស្រើបស្រាល ជាច្រើន ក្នុង​ផ្ទៃរឿង បាន​ធ្វើឲ្យ​អ្នក​បណ្តាញ​សង្គម​មួយ​នេះ រិះគន់ ហើយក៏​មាន​មតិស្រប​ផងដែរ ។​

“​នេះ​គឺជីវិត​” គឺជា​សាច់រឿង​មួយបែប ថ្មី​សន្លាង​របស់​កម្ពុជា ដែល​លាយឡំ ជាមួយនឹង​ឈុត​ស្រើបស្រាល​ជាច្រើន និង ស្នេហា​ត្រីកោណ គ្រប់​រស់ជាតិ​ជីវិត បាន​ធ្វើឲ្យ​ផ្ទៃរឿង​ទាំងមូល ពោរពេញ​ទៅដោយ​ផ្ទាំង​ទស្សនីយភាព គួរ​ឲ្យ​ចង់​ទស្សនា និង ចាប់អារម្មណ៍​បំផុត សម្រាប់​ឆ្នាំ ២០១៤ នេះ ។​

​បើ​ទោះ​បី​ជា​រឿង​មួយ​នេះ មាន​ឈុត ស្រើបស្រាល ទាក់ទាញ ក្តី តែ ឈុត​ទាំងនោះ ត្រូវបាន​អ្នកលេង​ប្លក់ និង​បណ្តាញ​សង្គម ធ្វើកា​សរសើរ​បង្កប់ន័យ​រិះគន់ថា “​រឿង​ខ្មែរ ដល់​ថ្នាក់​ហ្នឹង​ផង ពិតជា​សម្បូរ​ឈុត​ស្រើបស្រាល របស់គេ ” ។ បញ្ច្រាស​មក​វិញ ក៏​មាន​អ្នក​សរសើរ និង​គាំទ្រ​ដល់​ឈុត​ក្នុង​រឿង​នេះ​ដែរ ដោយ​បានឲ្យដឹងថា “​បើ​នៅ​តែ​ប្រកាន់​ប្រពៃណី​ពេក ដោយ​មិន​បង្កប់​ឈុត​ស្រើបស្រាល​ខ្លះ ដើម្បី​ទាក់ទាញ​នោះទេ ភាពយន្ត​ខ្មែរ ច្បាស់​ណាស់​នឹង​មិន​ដើរ​ទៅ​មុខ​នោះទេ មើល​គេ​ផង គេ​ដើរ​ដល់​ណា​ហើយ ! ” ។
​ជាមួយ​នឹង​មតិ​ខាងលើ ខុស​ឬ​ត្រូវ​សូម​ទុកឲ្យ ប្រិយមិត្ត​ជា​អ្នក​កាត់សេចក្តី ទៅ​ចុះ លើ​ឈុត​ឆាក​ទាំងនោះ ។​

​បញ្ជាក់​ផង​ដែរ​ថា រឿង​នេះ​ដែរ ចូលរួម​សម្តែង​ដោយ តារា​សម្តែង និង​ម៉ូ​ដែល ដ៏​ល្បីល្បាញ លោក ឈុន វិរះ​កុសល និង​តារា​សម្តែង​ជំនាន់​ក្រោយៗ​ជាច្រើន​ទៀត ៕
​ទស្សនា​ឃ្លិប​ដូចខាងក្រោម​នេះ ៖

https://i1272.photobucket.com/albums/y389/domneng/3D%20Gun/KhmerActionSexy1_zpsd92936a3.png
https://i1272.photobucket.com/albums/y389/domneng/3D%20Gun/KhmerActionSexy2_zps90f1468d.png

មតិយោបល់