ទីបំផុត ក្រុមហ៊ុន Sony បានសម្រេចចិត្តដាក់បញ្ចាំងរឿង “The Interview” នៅសហរដ្ឋអាមេរិក ខណៈដែលកូរ៉េខាងជើង ព្រមានដល់សេតវិមាន ថាមានមាត់ចេះតែនិយាយចោទប្រកាន់គេឯងដោយមិនមានភស្ដុតាង។
នាយកប្រតិបត្តិ Sony Pictures លោក Michael Lynton បាននិយាយថា “យើងមិនចុះចាញ់ជាដាច់ខាត ក្នុងការដាក់បញ្ចាំងរឿងនេះ”។
ចំពោះការដាក់បញ្ចាំងរឿងនេះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា បានសម្ដែងនូវសេចក្ដីរីយរាយ និងសាទរយ៉ាងខ្លាំង ហើយថែមទាំងលើកទឹកចិត្ត Sony ថែមទៀតផង។
តាមការចុះផ្សាយរបស់ BBC បានឲ្យដឹងថា រឿងនេះ ប្រហែលជាត្រូវដាក់បញ្ចាំងតែ ២០០រោងគុនប៉ុណ្ណោះ ហើយក្រុមហ៊ុន Sony ក៏ទុកលទ្ធភាពឲ្យខាងរោងគុនសម្រេចចិត្តទទួលដាក់បញ្ចាំងផងដែរ៕
មតិយោបល់