សៀវភៅណែនាំអំពីការធ្វើផែនការយុទ្ធសាស្ត្រសម្រាប់ក្រសួងការពារជាតិ និងកង យោធពលខេមរភូមិន្ទ ដែលមាន ៣៦ ទំព័រជាភាសារខ្មែរ និងមានបកប្រែភាសាអង់គ្លេសផង នោះបានដាក់បង្ហាញសម្រាប់ អនុវត្តជាផ្លូវការ កាលពីថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ ២០១៤។
ឯកឧត្តមឧត្តមសេនីយ៍ឯក សួន សំណាង អគ្គនាយករង អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងជានាយក នៃនាយកដ្ឋាននយោបាយផែនការក្រសួងការពារជាតិ បានលើកឡើងក្នុងសិក្ខាសាលារយៈ ០៣ ថ្ងៃនៅសណ្ឋាគារសាន់វ៉េ ក្នុងរាជធានីភ្នំពេញថា ដោយ មានការសហការ និងជួយពីភាគីពាក់ព័ន្ធនោះ សៀវភៅស្តីពីផែនការយុទ្ធសាស្ត្រត្រូវបានរៀប ចំឡើងបានរួចរាល់ និងត្រឹមត្រូវសម្រាប់ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទប្រើ ប្រាស់ ដើម្បីជួយដល់ដំណើរការរៀបចំ និងតាក់តែងផែនការយុទ្ធសាស្ត្រ តាមរយៈការ បង្ហាញអំពីសមាសធាតុគន្លឹះសម្រាប់ធ្វើផែនការយុទ្ធសាស្ត្រ ។
សៀវភៅណែនាំអំពីការធ្វើការ ផែនការយុទ្ធសាស្ត្ររបស់ក្រសូងការពារជាតិ ត្រូវបានរៀបចំឡើងអស់រយៈពេល ២២ ខែ ដោយផ្តោតសំខាន់លើគោលការណ៍ នៃដំណើរចម្បងចំនួន ៤ ដំណាក់កាលគឺ ដំណាក់ កាលមុនពេលធ្វើផែនការ ដំណាក់កាលធ្វើផែនការ ដំណាក់កាលក្រោយធ្វើផែនការ និងដំ ណាក់កាលសន្និដ្ឋាន និងវាយតម្លៃ សម្រាប់ជួយ ដល់អ្នកធ្វើផែនការនៅក្នុងកម្រិតប្រតិបត្តិការ និងយុទ្ធវិធីដល់កងទ័ពគ្រប់ប្រភេទយកទៅអនុវត្តន៍ តាមលក្ខខណ្ឌ នៃផែនការយុទ្ធសាស្ត្រ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក សួន សំណាង បន្តថា ក្នុងដំណើរការជាមូលដ្ឋាននេះ ក៏ជួយដល់អ្នកធ្វើការផែនការនៅ ក្នុងជួរបញ្ជាការដ្ឋានកងទ័ពជើងគោគ ជើងទឹក ជើងអាកាស និងបញ្ជាការដ្ឋានទ័ពពិសេស រួមទាំងកងរាជអាវុធហត្ថផងដែរ សម្រាប់អនុវត្តន៍ឲ្យបានត្រឹម ត្រូវក្នុងការកំណត់ទស្សនវិស័យនៃការបំពេញភារកិច្ចរបស់កងទ័ព ។ ឯកឧបានត្តមលើកឡើង ទៀតថា នាយកដ្ឋាននយោបាយ និងផែនការ នៃអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរ ទេសរបស់ក្រសួងការពារជាតិមានភារកិច្ច ក្នុងការផ្តល់នូវការណែនាំ និងការគាំទ្រដល់អ្នកប្រើ ប្រាស់សៀវភៅនេះ ។
សៀវភៅនេះនឹងផ្តល់ជាមគ្គុទេសក៍ដល់អ្នកធ្វើផែនការគ្រប់កម្រិតដើម្បី ធ្វើឲ្យដំណើរការ នៃការធ្វើផែនការមាន កម្រិតស្តង់ដារធានាបាននូវភាពស័ក្តិសិទ្ធិ និងប្រសិទ្ធ ភាពខ្ពស់ ។ លើសពីនេះទៀត វាត្រូវបានចងក្រងឡើងក្នុង គោបំណងគាំទ្រដល់ការរៀបចំ សៀវភៅការពារជាតិ ឯកសារវិវេចនាយុទ្ធសាស្ត្រការពារជាតិ ព្រមទាំងឯកសារផ្សេងៗទៀត ដែលទាក់ទងនិងការការពារជាតិ ។
ផែនការយុទ្ធសាស្ត្រគឺជាដំណើរការនៃការកំណត់យុទ្ធសាស្ត្រ ឬគោលដៅរបស់អង្គភា ពមួយ និងជាដំណើរការនៃការ ធ្វើការសម្រេចចិត្តលើការបែងចែកធនធានកម្រ ដើម្បីសម្រេចបានយុទ្ធសាស្ត្រនេះ ។ ឯកសារវិវេចនាយុទ្ធសាស្ត្រការពារជាតិ ២០១៣ គឺជាឯកសារមូយ ដែលសំខាន់បំផុត ដែលមានប្រមុខរាជរដ្ឋាភិបាលបាន ណែនាំឲ្យកងយោធពលខេមរភូមិន្ទ អនុវត្តន៍តួនាទី និងភារកិច្ចរបស់ខ្លួនក្នុងការអនុវត្ត យុទ្ធសាស្ត្រទាំងប៉ុន្មានក្នុងការការពារជាតិ ក្នុងរយៈពេលមួយចាប់ពីឆ្នាំ ២០១៣ ដល់ឆ្នាំ២០១៨។
សៀវភៅផែនការយុទ្ធសាស្ត្រនេះ នូវបានបង្ហាញអំពីដំណើរការ នៃការធ្វើផែនការ ដែលអាចត្រូវបានយកមកប្រើប្រាស់ក្នុងកម្រិត បីផ្សេងៗពីគ្នាក្នុងនោះមាន ការកំណត់នូវ គោលដៅ ដែលជាទស្សនវិស័យថ្នាក់ជាតិ និងការបែងចែកធនធាន ដើម្បីឈានទៅ សម្រេចគោលដៅ និងផែនការប្រតិបត្តិការដោយផ្តោតលើការកសាងផែនការអនុវត្តន៍ ដើម្បីសម្រេច បានទស្សនវិស័យគោលដៅ និងសកម្មភាពជាយុទ្ធសាស្ត្រ និងចុងក្រោយដាក់ចេញនូវសកម្ម ភាពដើម្បីអនុវត្តន៍ផែនការទាំងនោះ៕
មតិយោបល់