ព័ត៌មានជាតិ

ក្នុង​ខែ​ឧសភា​ពន្ធដា​ប្រមូល​ចំណូល​បាន​ជាង​៩១​លាន​ដុល្លារ​អាម៉េរិក​

​នៅក្នុង​ខែ​ឧសភា ឆ្នាំ ២០១៤ អគ្គនាយកដ្ឋាន​ពន្ធដា​រ​ប្រមូល និង​បង់​ប្រាក់​ពន្ធ​ចូល ថវិកាជាតិ​បាន​ចំនួន ៣៦៤ ៧៤១ លាន​រៀល​ស្មើនឹង ៩១,២ លាន​ដុល្លារ​អាម៉េរិក បើ​ប្រៀប ធៀប​នឹង​ចំណូល​ពន្ធ​ក្នុង​ខែ​ឧសភា ឆ្នាំ ២០១៣ មាន​ការកើនឡើង​ស្មើនឹង ២៥,៤% ក្នុង នោះ​ថវិការដ្ឋ​កើនឡើង ចំនួន​ស្មើ​នឹង ៣៦,៧%​។​

កាលពី​ថ្ងៃ​ទី ០៤ ខែមិថុនា ឆ្នាំ ២០១៤ ក្រោម​អធិបតីភាព​ឯកឧត្តម គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​ឲ្យដឹងថា ក្នុង​រយៈពេល ៥ ខែ​នៃ​ឆ្នាំ ២០១៤ អគ្គនាយកដ្ឋាន​ពន្ធដា​រ​បាន​ប្រមូល និង​បង់ពន្ធ​ចូល​ថវិកា​ជាតិ​បាន​ចំនួន​ស្មើ​នឹង ៤៥,៧៧% នៃ​គោលដៅ​កំណត់​ក្នុង​ច្បាប់ ក្នុងនោះ​ថវិការដ្ឋ​សម្រេចបាន​ចំនួន​ស្មើនឹង ៤៨,៤% និង ថវិកា​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​សម្រេចបាន​ចំនួន​ស្មើ​នឹង ២៩,១% ។ ចំនួន​នេះ​ដែរ​បើ​ធៀប​រយៈពេល ៥ ខែ​ឆ្នាំ ២០១៣ ឃើញថា ការប្រមូល​ចំណូល​ពន្ធដារ​ចូល​ថវិកា​ជាតិ សម្រាប់​រយៈពេល ៥ ខែ ឆ្នាំ ២០១៤ នេះ​មាន​ការកើនឡើង​ចំនួន​ស្មើ​នឹង ១២,៥% ក្នុងនោះ ថវិការដ្ឋ​កើនឡើង​ចំនួន​ស្មើ​នឹង ១៤,៦% ។

​ក្នុងចំណោម​ពន្ធ​ដែល​កើនឡើង​មាន ពន្ធ​ប្រាក់​បៀរ​វត្ស មាន​ចំនួន ៩,២% ពន្ធលើប្រាក់ចំណេញ​មានការ​កើន ឡើង​ប្រ មាណ ១៩,៨% និង​អាក​រលើ​តម្លៃបន្ថែម​មាន​ការកើនឡើង​ប្រមាណ ៥,៩% និង​អាករ ពិសេស​កើនឡើង​ប្រមាណ ៤,៥% ។​

​ក្រៅពីនេះ ក្នុងនោះ ផ្នែក​សេវា​ហិរញ្ញវត្ថុ​កើន ឡើង​ប្រមាណ ២០% ផ្នែក​ស្ថាបត្យកម្ម និង​សំ ណង់​កើនឡើង​ប្រមាណ ៦១,៧% ផលិត​ភេសជ្ជៈ​កើនឡើង​ប្រមាណ ១៥,៨% ផលិត គ្រឿង​ប្រើប្រាស់​កើនឡើង​ប្រមាណ ២៦៣% ផលិត​សម្លៀកបំពាក់​កើនឡើង ប្រមាណ ៥៧,៨% ផ្នែក​សណ្ឋាគារ និង​ង​ផ្ទះ សំណាក់​កើនឡើង​ប្រមាណ​៤១,៩% នីហរ័ណ​អាហរ័ណ កើនឡើង​ប្រមាណ ១១,៦% ទូរគមនាគមន៍​កើនឡើង​ប្រមាណ ៣,២% ដឹកជញ្ជូន និង ទេសចរណ៍​កើនឡើង​ប្រមាណ ១៨,៨% លក់​ភេសជ្ជៈ​កើនឡើង​ប្រមាណ ៤៩,៤% ផលិត ថ្នាំជក់​កើនឡើង​ប្រមាណ ១៩,៩% លក់​សម្ភារ​ការិយាល័យ​កើនឡើង​ប្រមាណ ៤៤,៩% ផលិត​ម្ហូបអាហារ​កើនឡើង ប្រមាណ ៩៣,១% អាកាសយានដ្ឋាន និង​កំពង់ផែ​កើនឡើង ប្រមាណ ១២,៣% ផ្នែក​លក់​គ្រឿងយន្ត​កើនឡើង​ប្រមាណ ៤៥,៨% និង​លក់​គ្រឿង​សំ ណង់​កើនឡើង​ប្រមាណ ១៥៧១,៥%៕​
dea_20131216_000

មតិយោបល់