ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

០៦ សន្លឹក​បង្ហាញ​ពី​ភាព​ស្រើបស្រាល​តារា​ស្រី ៦ ដួង ជាមួយនឹង អែ​ន ឌី

ភ្នំពេញ ៖​ដូច​អ្វី​ដែល​យើង​បានដឹង​មក​ហើយ​ថា អែ​ន ឌី គឺជា​បុរស​សម្បូរ​ស្នេហ៍ និង​ចោមរោម​ថត​ដោយ​តារា​ស្រី​ល្បីៗ​ជាច្រើន​ដួង ក៏​ប៉ុន្តែ​នេះ​វា​គ្រាន់តែ​ជា​ការយល់ឃើញ​របស់ ទស្សនិកជន​តែប៉ុណ្ណោះ ។

​បើសិនជា​យើង​ក្រឡេក ទៅ​មើល ០៦ សន្លឹក​បង្ហាញ​ពី​ភាព​ស្រើបស្រាល តារា​ស្រី ០៦ ដួង ជាមួយនឹង អែ​ន ឌី ក្នុងនោះ​រួមមាន កុល ដាវី វ៉ាង ស្រីណូ តេង លក្ខិណា ច​ន ចន្ទ​លក្ខិណា ទឹម រដ្ឋា និង ពេជ្រ អា​វី​ហ្សា និង​មាន​តារា​ស្រី​ជា​ច្រើន​ទៀត ដែល​ធ្លាប់​ថត​ជាមួយនឹង​អែន​ឌី យើង​ប្រាក​ជា​ជឿជាក់ថា អែ​ន ឌី​ជា​មនុស្ស​មាន​សំណាង អាច​ត្រកង​ស្រី​ស្រស់​ទាំងនោះ នៅក្នុង​ដៃ​ដោយ​លក្ខណៈ​ស្រើបស្រាល ។

​ការថត​ស្រើបស្រាល របស់​តារា​ស្រី ដែល​ចូលចិត្ត​ជ្រើសរើស អែ​ន ឌី ក៏​ត្រូវបាន​គេ​ជឿជាក់ថា អែ​ន ឌី ជា​តារា​ប្រុស​ដំបូង ដែល​មាន​សាច់​សខ្ចី ដោយ​បង្ហាញ​សមត្ថភាព​ថត ដោះអាវ​ជាមួយនឹង​តារា​ស្រី​ជាច្រើន ទើប​ស្រី​ទាំងនោះ ត្រូវ​តែ​ចាប់​ដៃគូ​ថត​ជាមួយនឹង​ដួង អែ​ន ឌី ដើម្បី​លើកស្ទូយ ប្រជាប្រិយភាព​ខ្លួន ។ ផ្ទុយ​ពី​ការ​យល់​ឃើញ​នេះ ដោយ​កន្លងមក អែ​ន ឌី ធ្លាប់​បាន​បកស្រាយ​ថា “​មើល​ពី​ក្រៅ​ថា​លោក​មាន​សំណាង ក៏​ប៉ុន្តែ​ធាតុពិត វា​ជា​ការងារ​ក្នុង​សិល្បៈ តែប៉ុណ្ណោះ ដែល​លោក​ត្រូវតែ​ធ្វើ ដោយ​ខាង​ក្រុមហ៊ុន ផ្សេងៗ រួម​ទាំង​សម្លៀកបំពាក់ ថត​ផលិតផល​នានា អញ្ជើញ​ឲ្យ​លោក​ថត មិនមែន នឹកឃើញ​តាមចិត្ត​ដែល​លោក​ចង់​នោះឡើយ ” ៕​
https://i1272.photobucket.com/albums/y389/domneng/3D%20Gun/Andy6_zpscbff0c02.jpg
អែន ឌី និងតេង លក្ខិណា
https://i1272.photobucket.com/albums/y389/domneng/3D%20Gun/Andy1_zps9df66032.jpg
ពេជ្រ អាវីហ្សា និង អែន ឌី
https://i1272.photobucket.com/albums/y389/domneng/3D%20Gun/Andy4_zpsc8147bbc.jpg
ទឹម រដ្ឋា​ និង អែន ឌី​
https://i1272.photobucket.com/albums/y389/domneng/3D%20Gun/Andy5_zpse74915d6.jpg
ចន ចន្ទលក្ខិណា និង អែន ឌី​
K168 (1)
កុល ដាវី និង អែន ឌី
K168 (2)
វ៉ាង ស្រីណូ និង អែន ឌី​

មតិយោបល់