កណ្តាល: បុរសម្នាក់បានយកសំណាញ់ ទៅបង់ត្រី នៅព្រែកក្នុងភូមិ ហើយគាត់ចុះទៅក្នុងទឹក បណ្តាលឱ្យទាក់ជើងជាប់ នឹងសំណាញ់លង់ទឹកស្លាប់តែម្តង បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦ ម៉ោង១១និង០០នាទី នៅចំណុចក្នុងទឹកព្រែកហម ស្ថិតក្នុងភូមិអន្លង់សាន្ត ឃុំព្រែកស្តី ស្រុកកោះធំ ខេត្ត កណ្តាល។
ជនរងគ្រោះដែលលង់ទឹកស្លាប់នេះមាន ឈ្មោះ ឡេង លាង អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅ នៅភូមិអន្លុងសាន្ត ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល។ សាច់ញាតិជនរងគ្រោះបានប្រាប់ថា នៅមុនពេលកើតហេតុខាងលើ ជនរងគ្រោះបានយកសំ
ណាញ់ទៅបង់ត្រីនៅក្នុងទឹកព្រែកហម។ ពេលបង់ហើយសំណាញ់វាប្រទាក់ជាប់ ក្នុងទឹកទាញមិនរួច ហើយជនរងគ្រោះបានចុះមុជទឹក ដោះសំណាញ់ ពេលនោះត្រូវបានសំណាញ់ទាក់ជើងជាប់ ងើបមកវិញមិនរួច ក៌បណ្តាលឱ្យឈ្លួកទឹកស្លាប់តែម្តង គ្មានអ្នកណាដឹងទេ ។
លុះម៉ោង១៧និង០០នាទី ទើបដឹងថាបាត់មនុស្សទេីបផ្អើលឆោឡោតាមរក ហើយមានអ្នកឃើញ ជនរងគ្រោះមកបង់សំណាញ់នៅចំណុចកើតហេតុខាងលើ ក៏នាំគ្នាចុះមុជក្នុងទឹករាវរក ក៏ឃើញជនរងគ្រោះវាន់ជើងជាមួយសំណាញ់ស្លាប់ក្នុងទឹកនោះបាត់ទៅហើយ ។
ក្រោយពីបានទទួលព័ត៌មាន ផ្នែកជំនាញនៃអធិការដ្ឋាននគរបាលស្រុកកោះធំ បានទទួលបញ្ជារ ពីលោកអធិការចុះទៅដល់កន្លែងកើតហេតុរួចបានបង្កើតគណៈកម្មការមានអាជ្ញាធរមូលដ្ឋាន ប៉ុស្តិ៍នគរបាលរដ្ឋបាល ដើម្បីធ្វើការពិនិត្យសាកសពជនរងគ្រោះ ឃើញថាជនរងគ្រោះ ពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សំគាល់ ពាក់ព័ន្ធនឹងករណី ឃាតកម្មទ្បើយ គឺពិតជាលង់ទឹកបណ្តាលស្លាប់ ប្រាកដមែន ។
ក្រោយការពិនិត្យរួចសមត្ថកិច្ចបានអនុញ្ញាតិប្រគល់សាកសពជូនក្រុមគ្រួសារជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់