បន្ទាយមានជ័យៈ មានករណីបាត់ក្មេងស្រីជាសិស្សសាលាឯកជនពន្លកខ្មែរម្នាក់ បង្ករភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោងជាង៤រសៀល ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨។
ពេលនេះ គេបានរកឃើញសាកសពក្មេងស្រីខាងលើហើយ បន្ទាប់ពីនាងតូច ត្រូវបានគេសម្លាប់ញាត់ការ៉ុងក្នុងបន្ទប់ជួល ហើយនៅម៉ោង៧យប់ថ្ងៃដដែល អាវុធហត្ថក្រុងប៉ោយប៉ែត បានឃាត់ខ្លួនជនសង្ស័យម្នាក់យកទៅសាកសួរភ្លាមៗ។
កុមារីរងគ្រោះខាងលើនេះមាន ឈ្មោះ ឈុន អ៊ី ហៅលីហ្សា អាយុ១២ឆ្នាំ ជាសិស្សសាលាឯកជនពន្លកខ្មែរ ៕
មតិយោបល់