ភ្នំពេញ ៖អាប៉ូយកូនឪ គឺជាបទ ដ៏ល្បីល្បាញរបស់ផលិតកម្មថោន ដែលបានវាយលុកភូមិឃុំ ក្នុងស្រុកខ្មែរ ក្នុងអំឡុងថ្ងៃបុណ្យចូលឆ្នាំ ។ ក៏ប៉ុន្តែថ្មីៗនេះ បទ “អាប៉ូយកូនឪ” កំពុងស្ថិតនៅក្នុងរឿង ចម្រូងចម្រាស នៅលើបណ្តាញសង្គម ខណៈបែកធ្លាយរឿង អាប៉ូយ នៅខ្មែរ សុរិន្ទមួយទៀត ។
តាមពិតការបែកធ្លាយ ភាពចម្រូងចម្រាសបទនេះ វាបានកើតឡើង នៅថ្ងៃទី ៣ នៃពិធីបុណ្យចូលឆ្នាំ ត្រូវនឹងថ្ងៃទី ១៧ ខែ មេសា ក៏ប៉ុន្តែរឿងនេះបានក្លាយជាប្រធានបទសារជាថ្មីរបស់អ្នកលេងអនឡាញ និងជារឿងដែលធ្វើឲ្យ កវីនិពន្ធទំនុកច្រៀង លោក យឹម តាស្រង់ ឈឺក្បាល ។ រឿងដែលធ្វើឲ្យកវីនេះត្រូវគិត គឺលើពាក្យម្ចាស់គណនី ឈ្មោះ អ៊ូ បវរ បានធ្វើការបញ្ចេញមតិថា “ការពិត នៅតែជា ការពិតមិនថ្លៃសោះ អ្នកនិពន្ធខ្មែរខ្លះ ” ជាមួយនឹងការបញ្ចេញមតិនេះ បានបង្កប់នូវន័យរិះគន់យ៉ាងធ្ងន់ធ្ងរ លើ យឹម តាស្រង់ ដោយចង់បញ្ជាក់ថា បទនេះ ជាក់ណាស់ កវីខាងលើ យករបស់គេសោះ មកធ្វើជារបស់ខ្លួន ពិតជាមិនចេះខ្មាស់គេ ។
ជុំវិញបញ្ហានេះដែរ ពេលនេះ យើងមិនអាចសុំការស្រាយបំភ្លឺ បានឡើយ ពីកវិខាងលើ ថាតើលោកយល់យ៉ាងណាដែរចំពោះការរិះគន់នេះ ?
ទស្សនាបទ អាប៉ូយកូនឪ ដូចខាងក្រោមនេះ៖
អាប៉ូយខ្មែរសុរិន្ទ៖
https://i1272.photobucket.com/albums/y389/domneng/3D/2014-06-06_231237_zps17395abd.png
មតិយោបល់