ភ្នំពេញៈ កម្លាំងមានសមត្ថកិច្ចចម្រុះមួយក្រុម ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ទោ មាស រ៉ាវុធ អនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយនិងកម្លាំងសាខាកាំកុងត្រូលផែស្ងួតចុងទីរាជធានីភ្នំពេញ ដោយមានការ សម្របសម្រួលពីលោក ហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបទីតាំងចែកចាយផលិតផលក្លែងក្លាយ មួយកន្លែងដោយធ្វើការដកហូតបានគ្រឿងសំអាងក្លែងក្លាយជាប្រភេទឡេលាបស្បែកឲ្យស និង ម្សៅលាបមុខរហូតទៅដល់ចំនួន ១១៤៣គីឡូក្រាម។
ប្រតិបត្តិការបង្ក្រាបនេះដែរបានធ្វើឡើងកាលពីវេលាម៉ោង ៩ និង ៣០នាទីព្រឹក ថ្ងៃទី៨ ខែមិថុនា ឆ្នាំ ២០១៨ នៅចំណុចផ្ទះលេខ៤F ផ្លូវបេតុង ភូមិទ្រា៣ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកម្លាំងមានសមត្ថកិច្ចម្នាក់បានប្រាប់ឲ្យដឹងថា ក្រោយពីឆ្លងកាត់តាមការស្រាវជ្រាវរបស់កម្លាំង ជំនាញ អស់រយៈពេលជាច្រើនថ្ងៃកន្លងមកនេះ ដោយបានរកឃើញថា ទីតាំងផ្ទះល្វែងមួយកន្លែងបានលួចចូលមកនូវឡេ លាប ស្បែកឲ្យស និង ម្សៅលាបមុខ មិនតែប៉ុណ្ណោះក៏ថែមទាំងធ្វើការលាយ និង វេចខ្ចប់ខ្លួនឯងធ្វើការ ចែកចាយដោយខុស ច្បាប់នោះ។ទើបក្នុងពេលនេះដែរ កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងបទល្មើស សេដ្ឋកិច្ច ធ្វើការសហការជាមួយ និង កម្លាំងរបស់សាខាកាំកុងត្រូលផែស្ងួតចុងទីរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលអំពីសំណាក់លោក ហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ចុះធ្វើការបង្ក្រាបតែម្តង។
ក្នុងប្រតិតបត្តិការនេះដែរ កម្លាំងមានសមត្ថកិច្ច បានរកឃើញ ប្រភេទឡេលាបស្បែកឲ្យស ក្នុងរយៈពេលតែ ៣ថ្ងៃ ឬមួយអាទិត្យ និង រយៈពេលកន្លះខែក៏មាន រួមទាំងម្សៅលាមមុខ រួមទាំងគ្រឿងសំអាងជាច្រើនមុខដែលមានទម្ងន់រហូតទៅដល់ចំនួន ១ ១៤៣គីឡូក្រាម (ស្មើនឹងជាង១តោន)ឯណោះ ដែលត្រូវបានដកហូតពីទីតាំងខាងលើ។
ក្រោយពីប្រតិបត្តិការបង្ក្រាបទីតាំងចែកចាយផលិតផលក្លែងក្លាយនៅក្នុងទីតាំងផ្ទះល្វែងខាងលើរួចមក កម្លាំងមាន សម្ថកិច្ចក៏បានធ្វើការដកហូតឡេលាបស្បែក និង ម្សៅលាបមុខ រួមទាំងគ្រឿងសំអាងជាច្រើប្រភេទទៀតដែលមានទម្ងន់ សរុបចំនួន ១១៤៣ គីឡូក្រាមយកកទៅរក្សាទុកនៅនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃក្រសួងមហាផ្ទៃ ដើម្បីចាត់ការទៅតាមនិតិវិធី រួបទាំងតម្រូវឲ្យម្ចាស់ទីតាំងខាងលើចូលខ្លួនទៅធ្វើការបំភ្លឺផងដែរ៕
មតិយោបល់