ព័ត៌មានជាតិ

រោង​ម៉ាស៊ីន​អារឈើ​ដុះ​ស្លែរ​២​កន្លែង កម្លាំង​សមត្ថកិច្ច​ចម្រុះ​ចុះ​បង្ក្រាប​ក្រោយភ្ញាក់​រលឹក​

​កំពង់​ឆ្នាំង ៖​នៅ​រសៀល​ថ្ងៃ​ទី​៦ ខែមិថុនា ឆ្នាំ​២០១៤ នៅ​ចំណុច​ពេជ្រ​ជោ ក្នុង​ភូមិ​ដំណាក់​ខ្លុង ឃុំ​ក្រាំង​ស្គា​រ ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង កម្លាំង​សមត្ថកិច្ច​ចម្រុះ​ចុះ​បង្ក្រាប​ម៉ាស៊ីន​អារឈើ​២​កន្លែង ។ រោង​ម៉ាស៊ីន​អារឈើ​ខាងលើ​ទាំង​ពីរ​កន្លែង​នេះ​បាន​ធ្វើ​សកម្ម​យ៉ាង​គគ្រឹក​គ្រេង​អស់​រយៈពេល​ជា​យូរណាស់​មកហើយ ដែល​ហៅថា​រោង​ម៉ាស៊ីន​អារឈើ​ដុះ​ស្លែ រហូត​ថ្ងៃទី​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០១៤ ទើប​ឃើញ​មាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ចុះ​បង្ក្រាប​តែម្តង ។

​រោង​ម៉ាស៊ីន​ទាំង​ពីរ​កន្លែង​ខាងលើនេះ ត្រូវបាន​គេ​ស្គាល់​ម្ចាស់ មានឈ្មោះ រិន ជា​មន្ត្រី​យោធា និង​ឈ្មោះ បូរ អ្នក​ទាំង​ពីរ​រូប​នេះ​ជា​អ្នក​រកស៊ី​ឈើ​ដុះ​ស្លែ​ក្នុង​ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង​។ ក្នុង​ការបង្ក្រាប​រោង​ម៉ាស៊ីន​អារឈើ​ខាងលើ សមត្ថកិច្ច​ដកហូត​បា​ន​ម៉ាស៊ីន​អារឈើ ចំនួន ២​គ្រឿង និង​ឈើ​គ្រប់​ប្រភេទ​ជាច្រើន ។

​វត្ថុតាង​ត្រូវបាន​យក​មក​រក្សាទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​រមាស ដើម្បី​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ​តាម​នីតិវិធី​ច្បាប់​។ មជ្ឈដ្ឋាន​ទូទៅ​សរសើរ​ចំពោះ​ការបង្ក្រាប​រោង​ម៉ាស៊ីន​អារឈើ​ខាងលើនេះ​យ៉ាងខ្លាំង ព្រោះ​កន្លងមក​ខណៈ​ព្រះរាជអាជ្ញា​ចាស់ មិនដែល​ឃើញ​មាន​សកម្មភាព​ដឹកនាំ​បង្ក្រាប​រោង​ម៉ាស៊ីន អារឈើ​ខាងលើ​នេះ​ឡើយ ។​

​ប៉ុន្តែ​ទោះបី​យ៉ាងណា​ក៍ដោយ មជ្ឈដ្ឋាន​ទូទៅ​បាន​និយាយ​ពិភាក្សា​តៗ​គ្នា និង​ចាំ​មើល​ថា តើ​ការធ្វើសកម្មភាព​បង្ក្រាប​រោង​ម៉ាស៊ីន​អារ​ឈើ​នេះ ធ្វើ​បន្ត​ដូច​ភ្លៀងរលឹម ឬ​គ្រាន់​ជាការ​គោះ​ទឹក​បង្អើល​ត្រី​អោយ​ចូល​ស៊ង​តែប៉ុណ្ណោះ​៕​
https://i1272.photobucket.com/albums/y389/domneng/3D/Wood_zps7c352de2.jpg

មតិយោបល់