ព័ត៌មានជាតិ

ជនសង្ស័យ៣នាក់ ធ្វើសកម្មភាពកាច់សោកម៉ូតូនារីរងគ្រោះបានសម្រេច ត្រូវសមត្ថកិច្ចឃាត់ខ្លួនម្នាក់

ភ្នំពេញ: នៅវេលាម៉ោង១១និង២៣នាទីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ មានករណីជនសង្ស័យ៣នាក់ ធ្វើសកម្មភាពកាច់សោកម៉ូតូ នារីបុគ្គលិកក្រុមហ៊ុនមួយកន្លែង បានសម្រេច ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួនម្នាក់ នៅផ្លូវ៣៧១ ស្ថិតក្នុងភូមិត្នោតជ្រុំ៣ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ វា គីមហុង ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ។ ចំណែកជនរងគ្រោះឈ្មោះ ជួន ណៃពុធ ភេទស្រី អាយុ២៣ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន រ៉ាយស៍ នែតជ្រល ឌីវេឡុបម៉ិន ,បានបាត់បង់ម៉ូតូ១គ្រឿងម៉ាក ឌ្រីមសង់សេ១២៥ស៊េរី២០១៦ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1FN-5732 ។

វត្ថុតាងដកហូតបានរួមមាន៖ ម៉ូតូ១គ្រឿងម៉ាក ឌ្រីមសង់ សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1IN-4827 របស់ជនសង្ស័យជិះធ្វើសកម្មភាព ។

ក្រោយពេលកើតហេតុជនសង្ស័យខាងលើ ត្រូវកម្លាំងសមត្ថកិច្ច កសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីចាត់ការតាមនីតិវិធីផ្លូវច្បាប់៕

មតិយោបល់