ពិធីករដ៏ល្បីឈ្មោះ បែបយុវវ័យ ប្រចាំស្ថានីយ៍ទូរទស្សន៍ My TV លោក តាប៊ុយ (Taboi) គឺជាពិធីករមួយដួង ដែលមានសម្រស់ស្រស់សង្ហារ មិនចាញ់តារាសម្តែងរួមអាជីពឡើយ និង ជាពិធីរករប្រុសដ៏មានឥទ្ធិពលបំផុត ប្រចាំស្ថានីយ៍ទូរទស្សន៍ MY TV ផងដែរ ។ ក្នុងកម្មវិធីដែល តាប៊ុយកាន់ នៅ MY TV មានកម្មវិធី ជាច្រើន ដោយសូមលើកតែកម្មវិធីល្បីៗ ២ ក្នុងនោះមាន កម្មវិធី ពេញចិត្តអត់ និង កម្មវិធី Oh La La តែប៉ុណ្ណោះ ដែលជាកម្មវិធីផ្តល់សំណើច ដល់ទស្សនិកជន ។
អ្វីដែលធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍ បំផុតក្នុងកម្មវិធីនេះ គឺជា ការប្រើប្រាស់វោហាស័ព្ទ បាញ់គ្នា រវាង គណៈកម្មាការ ដាក់ពិន្ទុ និងពិធីករ ដោយធ្វើឲ្យទស្សនិកជនផ្ទុះសំណើច ។ លើសពីនេះទៅទៀត ជាមួយនឹងពិធីការិនីស្រស់សោភា រាងមាន់ចែ អ្នកស្រី ខៀវ សានសាណា ដែលពូកែសើច ជាដៃគូ តាប៊ុយ ជាពីធីករដែលវក់វីបំផុត ក្នុងការបញ្ចេញសំណើចកងរំពង បានធ្វើឲ្យ ទស្សនិកជន ផ្ទុះសំណើចទៅតាម ក៏ប៉ុន្តែ សំណើចតាប៊ុយ ដែលបញ្ចេញអស់ពីក្រពះ នោះ ក៏មានការរិះគន់ផងដែរ ។
សំណើច មួយទំហឹង ឬមួយអស់ដៃ រាល់ការបង្អាប់ ស្រីស្រស់ភេទទី ៣ រ៉ូលីន ឬ អ្នកស្រី កាតុ នោះ តាប៊ុយ ត្រូវបាន ទស្សនិកជនមួយចំនួនធំ ដាក់ងារឲ្យថា “កំពូលតារាពូកែសើច” ។ បញ្ច្រាសមកវិញ ជាមួយនឹងសំណើចអស់ពីពោះពីពុងក្នុងកម្មវិធីផ្សាយបន្តផ្ទាល់នេះ ទស្សនិកជនខ្លះ ក៏សម្តែងនូវការមិនពេញចិត្ត ផងដែរ ក្នុងនោះ លោក រ៉ាវី ដែលជាវិស្វករសំណង់លក់ផ្ទះល្វែងដ៏ធំជាងគេនៅកម្ពុជា បានប្រាប់ឲ្យដឹងថា “កម្មវិធី ពេញចិត្តអត់ ជាកម្មវិធិល្អ ក៏ប៉ុន្តែអ្វីដែលធ្វើឲ្យលោក មិនពេញចិត្ត នូវចំណុចសើចដ៏វក់វិរបស់ បញ្ចេញសំឡេងមួយអស់ៗរបស់ តាប៊ុយ មើលទៅដូចឆ្គងខ្លាំងណាស់ ។ លោក បន្តថា លោកដឹងថា តាប៊ុយ ចង់ឲ្យទស្សនិកជនសប្បាយ ក៏ប៉ុន្តែផ្ទុយទៅវិញ សំណើច សើចមួយអស់ដៃ នេះ វាធ្វើឲ្យលោក អាប់ទៅវិញនោះទេ ដោយមើលទៅដូចជាកូនក្មេង ដែលកំពុងធ្វើពិធីករដូច្នោះដែរ” ។ ទន្ទឹមជាមួយនឹងគ្នានេះដែរ លោក ស៊ុនលី អ្នកគ្រប់គ្រងនៅសណ្ឋាគារ ក្បែរផ្សារកាប់គោ បានយល់ឃើញ ក៏មិនខុសពី វិស្វករសំណងខាងលើប៉ុន្មានដែរ ដោយលោកបានប្រាប់ថា “យុវវ័យដែលមានសមត្ថភាពប្លែកៗ គឺអាចនឹងបញ្ចេញសមត្ថភាពខ្លួនបាននៅក្នុងកម្មវិធី ពេញចិត្តអត់របស់ MY TV និងក្លាយជាតារាមួយដួងក្នុងឧស្សាហកម្មសិសល្បៈ វាគឺជាកម្មវីធីល្អ តែចំណុចដែលលោកមិនពេញចិត្ត និងសកម្មភាពរបស់ ពិធីករមួយដួង ឈ្មោះ តាប៊ុយ គឺបញ្ចេញសំណើចសើចដូចក្មេង ដោយលេងមួយទំហឹងៗ បើទោះបីជាកម្មវិធីនេះផ្សាយបន្តផ្ទាល់ក៏ដោយ ។ លោក បានបន្តថា ទាំងកម្មវិធីទូរទស្សន៍ ជាតិ និងអន្តរជាតិ លោក តែងតែតាមដានជានិច្ច ជាពិសេសកម្មវិធីបែបកម្សាន្តតែម្តង លោកឃើញ កម្មវិធីស្រដៀងនឹងកម្មវិធីពេញចិត្តអត់នេះ គឺ Got Tallent ជាដើម គេលេងដែរ តែគេមិនលេងសើច ដូច តាប៊ុយ ក្នុងកម្មវីធីពេញចិត្តអត់នោះ មើលទៅដូចក្មេង កំពុងធ្វើពិធីករ ” ។ ម្យ៉ាងវិញទៀត ការប្រឹងសើចរបស់ តាប៊ុយ ត្រូវបានគេជឿជាក់ថា លោកប្រឹងសើច លោក្រែងឆ្នាំក្រោយបានពានប្រជាប្រិយភាព ពីក្រុមហ៊ុន sabay ។
បញ្ជាក់ផងដែរថា តាប៊ុយ កន្លងមក ត្រូវបានសារព័ត៌មានក្នុងស្រុក បានចុះផ្សាយថា មានទំនាក់ទំនងស៊ីជម្រៅ លើសពីអាជីពសិល្បៈ ជាមួយនឹង ពិធីការិនីកំព្រា បេះដូង ខៀវ សានសាណា តែព័ត៌មាននេះត្រូវបានរសាយវិញ ៕
ទស្សនាឈុតសើចរបស់ តាប៊ុយ ដូចខាងក្រោមនេះ៖
មតិយោបល់