ព័ត៌មានជាតិ

សម រង្ស៊ី ថ្លែងថា នៅ​តែ​ប្រកាន់​ជំហរ​ចរចា​ជាមួយនឹង CPP

​ភ្នំពេញ​៖ លោក សម រង្ស៊ី ថ្លែង​នៅក្នុង​កម្មវិធី សន្និសីទកាសែត​មួយ ក្នុង​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ នា​ព្រឹក​ថ្ងៃទី​០៩ ខែ​មិថុនា​នេះ ថា​គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​ប្រកាន់​ជំហរ ក្នុងការ​ចរចា​ជាមួយ គណបក្ស​ប្រជាជន ដើម្បី​ស្វែងរក​ដំ​ណោះ ស្រាយ​នៅ​កម្ពុជា​។

​នៅមុននេះ សម្ដេច​តេជោ ហ៊ុន សែន បាន​ទូល​ថ្វាយ​ព្រះមហាក្សត្រ ថា CPP នៅ​តែ​ប្រកាន់​ជំហរ​ចរចា​ជាមួយនឹង CNRP ដើម្បី​ដោះស្រាយ​វិបត្តិ​នយោបាយ ដូច្នេះ​បើ​យោងតាម​សម្ដី​របស់​លោក សម រង្ស៊ី ប្រធាន​បក្ស​សង្គ្រោះ​ជាតិ អាច​បញ្ជាក់បាន​ថា គណបក្ស​ទាំងពីរ​អាច​នឹង​ជួប​គ្នា​ចរចា​ម្ដង​ទៀត​ក្នុង​ពេល​ឆាប់ៗ​នេះ​៕​
10419698_793806630651665_1804396411_n

មតិយោបល់