ព័ត៌មានជាតិ

៤.០០០​នាក់​ភៀសខ្លួន ពី​ប្រទេស​អ៊ុយ​ក្រែន​ទៅកាន់​ប្រទេស​រុស្ស៊ី​

នាយករដ្ឋមន្ត្រី​រុស្ស៊ី​លោក ឌី​មី​ទ្រី ម៉េដ វ៉េ​ដេ​វ បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា រុស្ស៊ី បានទទួល រួចជាស្រេច នូវ​ជនភៀសខ្លួន អ៊ុយ​ក្រែន​ប្រមាណ ៤.០០០​នាក់ ។​
https://i1272.photobucket.com/albums/y389/domneng/3D/Ukrain_zps7e2a83ab.jpg
​លោក​បាន​និយាយថា នៅពេល​ជាមួយគ្នា​នោះ​ដែរ​ពលរដ្ឋ​ទាំងនោះ ត្រូវបាន​គេ​ដឹកជញ្ជូន​តាមផ្លូវ​អា កាស​ដោយសារ​រដ្ឋាភិបាល​អ៊ុ​យក្រែន បាន​ខកខាន​ចំពោះ​ការយកចិត្តទុកដាក់​លើ​បញ្ហា​មនុស្សធម៌ ដោយ​និយាយថា មិន​មាន​ជនភៀសខ្លួន​ទេ​។​

​ទីភ្នាក់ងារ​សារព័ត៌មាន​អ៊ុ​យក្រែន បាន​រាយការណ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា សេវា​ព្រំដែន រដ្ឋ​របស់ អ៊ុយ​ក្រែន​បាន​ចេញផ្សាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ ដោយ​អះអាង​ថា មិន​មាន​ជនជាតិ​អ៊ុយ ក្រែន​ណាមួយ​ត្រូវបាន​គេ​បញ្ជា​ក់​ពី​ចេតនា ដើម្បី​សុំ​សិទ្ធិ​ជ្រកកោន​នៅក្នុង​ប្រទេស​រុស្ស៊ី នៅតាម​ប ណ្តោ​យ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​នោះ​នៅឡើយ​ទេ ។​​លោកនាយក​រដ្ឋមន្ត្រី​បានបញ្ជាក់​ថា ស្ថានការណ៍​នៅក្នុង​ប្រទេស​នេះ គឺ​ស្ថិតនៅក្នុង​ភាពអាសន្ន​៕​

មតិយោបល់