ការម៉ាស្សា គឺជាវិធីសាស្ត្រមួយដែលធ្វើឲ្យយើងមានអារម្មណ៍ស្រស់ថ្លា និងកាត់បន្ថយនូវភាពតានតឹងនៅក្នុងខ្លួន។ ដូច្នេះហើយទើបមនុស្សភាគច្រើនចូលចិត្តទទួលយកសេវាកម្មមួយនេះ ជាពិសេសចំពោះប្រុសៗតែម្តង។ ទន្ទឹមនឹងមានពេញនិយមផ្នែកម៉ាស្សាផងដែរ ក៏បានលេចឡើងនូវសេវាកម្មម៉ាស្សាចម្លែកៗដូចជាការប្រើកាំបិត សត្វពស់ ឬសត្វដំរីជាងដើម ដើម្បីទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវជាតិ និងអន្តរជាតិ។
១. ការម៉ាស្សាដោយប្រើពស់ថ្លាន់
ភ្ញៀវទេសចរដែលទៅកាន់សួនសត្វក្រុងទីក្រុង Cebu ប្រទេសភីលីពីនមានឱកាសជួបជាមួយនឹងការម៉ាស្សាពិសេស ដោយប្រើប្រាស់សត្វពស់ដ៏ធំនេះ។ ប្រភេទនៃការម៉ាស្សានេះ គឺប្រើសម្រាប់ទទួលអ្នកដែលមានភាពក្លាហានប៉ុណ្ណោះ ព្រោះពួកគេត្រូវធ្វើការម៉ាស្សាដោយសត្វពស់ថ្លាន់ធំដល់ទៅ ៤ មានទម្ងន់ ២៥០ គីឡូក្រោម និងស្ថិតនៅលើគ្រែឬស្សីមួយ។ គួរឲ្យកត់សម្គាល់ផងដែរពស់ថ្លាន់ទាំងនោះមានឈ្មោះ (Michelle, Walter, EJ និង Daniel) ដែលពួកវាត្រូវស៊ីមាន់ ១០ មុនពេលធ្វើការម៉ាស្សា ដើម្បីបង្ការក្រែងមានគ្រោះថ្នាក់ដល់អតិថិជន។ ការម៉ាស្សាក្នុងរយៈពេល ១០ ទៅ ១៥ នារីអាចធ្វើការព្យាបាល និងរាងកាយមានភាពធូស្រាល។
https://i1272.photobucket.com/albums/y389/domneng/3D/Mssa1_zps1fffe7a6.jpg
២. ម៉ាស្សាដោយប្រើដើមដំបងយក្ស
ភ្ញៀវទេសចរដែលទៅកំសាន្តក្នុងទីក្រុង Mexico អាចមានឱដូចគ្នាក្នុងការម៉ាស្សាជាមួយនឹងដើមដំបងយក្ស ប៉ុន្តែគ្មានការឈឺចាប់ទេ ដោយសារតែបន្លាររបស់វាត្រូវបានគេយកចេញ គឺសល់តែដុំពកតិចតួច និងផ្តល់ផ្តល់សំណើមដល់ស្បែកតែប៉ុណ្ណោះ។ ជាមួយនឹងតម្លៃ ២៥០ ដុល្លារអាមេរិក លោកអ្នកនឹងទទួលបានការម៉ាស្សាដែលធ្វើឲ្យស្បែកទន់រលោក និងមានសំណើម។
https://i1272.photobucket.com/albums/y389/domneng/3D/Mssa2_zps1555d272.jpg
៣. ការម៉ាស្សាដោយប្រើស្លាបសត្វ
នៅក្នុងទីក្រុង Madrid ប្រទេសអេស្បាញ អ្នកអាចជួបប្រទះជាមួយនឹងវិធីម៉ាដោយប្រើរបស់ទន់ៗដូចជាស្លាបមាន់ ដែលអាចជួយលុបបំបាត់ភាពតានតឹងបាន។ ជំនួសឲ្យការចាក់ប្រេងដាក់នៅលើបាតដៃរួចលុញនៅលើដងខ្លួន បុគ្គលិកនៅទីនោះប្រើស្លាប់សត្វមកបបោសអង្អែលើរាងកាយរបស់អាតិថិជន។ តម្លៃនៃការម៉ាស្សាក្នុងរយៈពលេ ៣០ នាទី ៣៥ ដុល្លារ និង ៦០ ដុល្លារក្នុងមួយម៉ោង។
https://i1272.photobucket.com/albums/y389/domneng/3D/Mssa3_zps1ce979e9.jpg
៤. ម៉ស្សាដោយប្រើកាំបិត
ប្រសិនបើអ្នកគឺជាអ្នកក្លាហានអាចទៅកោះតៃវ៉ាន់ នឹងជួបការម៉ាស្សាដ៏ចម្លែកមួយនេះ។ នៅពេលនៃការម៉ាស្សា ពិតជាគួរឲ្យស្រាវខ្លាំងណាស់ ព្រោះរាងកាយរបស់អ្នកត្រូវប្រឈមមុខនឹងកាំបិតមុតស្រួចប្រវែង ២៥ សង់ទីម៉ែត្រ។ វិធីសាស្ត្រនេះត្រូវបានគេបាននិយាយថាអាចជួយបញ្ចេញថាមពល បង្កើនចរាចរឈាម និងលុបបំបាត់ជាតិពុល។ ម៉ាស្សារយៈពេល ១០ នាទីមានតម្លៃប្រហែលជា ៣,៣ ដុល្លារ។
https://i1272.photobucket.com/albums/y389/domneng/3D/Mssa4_zps5c5e5540.jpg
៥. ម៉ាស្សាដោយសត្វដំរី
សម្រាប់អ្នកដែលមិនខ្លាចរងគ្រោះថ្នាក់ដោយសារសត្វដំរី គឺអាចធ្វើការសាកល្បងបាននៅក្នុងសួនទេសចរណ៍នៃទីក្រុងឈៀងម៉ែ នៃប្រទេសថៃបាន។ ដំរីដែលមានទម្ងន់ដល់ទៅ ៣ តោនត្រូវទទួលការបណ្តុះបណ្តោលដើម្បីឲ្យចេះលើកជើងស្រាលៗដាក់ទៅលើមនុស្ស និងចេះត្រឡប់ទៅត្រឡប់មក។
https://i1272.photobucket.com/albums/y389/domneng/3D/Mssa5_zps0a89dbd5.jpg
៦. ការម៉ាស្សានៅលើទូកចែវ
មិននឹកស្មានថាទីក្រុង Venice នៃប្រទេសអ៊ីតាលី ជាទីក្រុងដែលរ៉ូមែនទិចបំផុតនៅក្នុងពិភពលោក មានសេវាកម្មម៉ាស្សានេះសោះ។ នៅក្នុងទីក្រុងនេះភ្ញៀវទេសចរណ៍អាចរីករាយជាមួយនឹងការម៉ាដោយជិះទូកតាមដងទន្លេដែលពោរពេលទៅដោយភាពស្ងប់ស្ងាត់។ ដើម្បីការពារស្បែករបស់លោកអ្នកពីពន្លឺព្រះអាទិត្យ បុគ្គលិកដែលធ្វើការម៉ាស្សានោះបានប្រើប្រេងពិសេសមួយដែលអាចការពារការប្រតិកម្មបាន។
https://i1272.photobucket.com/albums/y389/domneng/3D/Mssa6_zps4e0bd18e.jpg
៧. ម៉ាស្សាដោយប្រើខ្យងអាហ្វ្រិក
នៅក្នុងប្រទេសរ៉ុស្ស៊ី ជប៉ុន និងអង់គ្លេស បានលើកកម្ពស់ការម៉ាស្សាលើកកម្រិតថ្មី ដោយប្រើប្រាស់សត្វខ្យង។ វិធីសាស្ត្រទាំងនេះធ្វើឲ្យស្បែករបស់អតិថិជនស្រស់ថ្លាឡើងវិញ ដោយសារតែការបញ្ចេញទឹកមាត់របស់វា។ មិនតែប៉ុណ្ណោះការម៉ាស្សាបែបនេះអាចជួយបំបាត់ស្នាមជ្រីវជ្រួញដែលកើតមានឡើងនៅលើស្បែក និងការរលាកភ្លាមៗ។
https://i1272.photobucket.com/albums/y389/domneng/3D/Mssa7_zpscba5fc08.jpg
៨. ម៉ាស្សាដោយការទះកំផ្លៀងតិចៗ
ក្នុងប្រវត្តិសាស្ត្រមនុស្សជាច្រើនគិតថា ការទះកំផ្លៀងជាសកម្មភាពអវិជ្ជមាន ប៉ុន្តែវាត្រូវបានគេផ្លាស់ប្តូរជាបន្តបន្ទាប់។ ឥឡូវនេះមានក្រុមហ៊ុនមួយបានយកការទះកំផ្លៀងនេះមករកស៊ី ដោយក្រែប្រែទៅជាការម៉ាស្សាវិញ។ វិធីម៉ាស្សាដ៏ចម្លែកនេះត្រូវបានគេជឿថា អាចលុបបំបាត់ស្នាជ្រីវជ្រួញ ផ្ទៃមុខស្តើង និងកាត់បន្ថយភាពចាស់។
https://i1272.photobucket.com/albums/y389/domneng/3D/Mssa8_zps6b18e6c2.jpg
៩. ម៉ាស្សាដោយប្រើស៊ុតសម្រាប់កុមារ
ដំបូងទារកត្រូវការកាត់សក់ចេញឲ្យអស់ទើបងាយស្រួលក្នុងការម៉ាស្សាដោយប្រើស៊ុត។ បើយោងតាមប្រពៃណីចិនការកាត់សក់នៅថ្ងៃទី ២ ខែកុម្ភៈអាចនាំលាបសំណាងល្អ។ ប៉ុន្តែមិនមានព័ត៌មានច្រើនដែលបញ្ជាក់ពីការប្រើប្រាស់ស៊ុតដើម្បីម៉ាស្សាសម្រាប់កុមារនោះទេ ហើយក៏គ្មាននៅក្នុងវេជ្ជបញ្ជាដែរ។
https://i1272.photobucket.com/albums/y389/domneng/3D/Mssa9_zpsb65d9f48.jpg
១០. ម៉ាស្សាដោយភ្លើង
ការព្យាបាលដោយការម៉ាស្សាភ្លើង ជារឿងធម្មតានៅក្នុងរដូវរងារ ទៅតាមមន្ទីពេទ្យផ្សេងគ្នានៃបែបបទប្រពៃណីរបស់ចិន។ វាត្រូវបានគេជឿថាការម៉ាស្សាអាចជួយពួកគេឲ្យជៀសផុតពីជំងឺគ្រុនផ្កាសាយ។ នៅក្នុងការព្យាបាលនេះត្រូវយកកន្សែងត្រាំនៅក្នុងសារធាតុឆេះដូចជាងជាតិអាកុល និងដុតភ្លើង តែមុននឹងដាក់កន្សែងដែលដុតភ្លើងមួយនេះ ពួកគេត្រូវដាក់កន្សែងមួយ ឬពីរជាន់ពីលើសិន៕
https://i1272.photobucket.com/albums/y389/domneng/3D/Mssa10_zps80e0696b.jpg
មតិយោបល់