ព័ត៌មានជាតិ

នាវា​ចិន​កំពុង​រំលោភ​បន្ថែម​ទៀត​នៅក្នុង​សមុទ្រ​ខាងកើត នៅ​តំបន់​ជម្លោះ​ស្ថានីយ៍​ខួងអណ្តូង​ប្រេងកាត

​បណ្តា​នាវា​ចិន​បាន​បង្ហាញ​ពី​សញ្ញា​នៃ​ការរំលោភបំពាន​ម្តងទៀត ដោយ​បាន​រុញ ច្រាន និង​បាន​រំខាន​ក្នុង​ចម្ងាយ​ពី​៣៥-៤០​មី​ល​ម៉ា​រាំង ពី​ស្ថានីយ៍​ខួងអណ្តូង​ប្រេងកាត Haiyang Shiyou-981 ទៅ​លើ​នាវា​នេសាទ​របស់​វៀតណាម ដែល​កំពុង​ដំណើរការ​នេសាទ​ត្រី​ជា​ទម្លាប់ ប្រពៃណី នៅ​ជុំវិញ​ទីតាំង​ស្ថិតនៅ​នៃ​ស្ថានីយ៍​ខួងអណ្តូង​ប្រេងកាត​នេះ​។​នេះ​បើ​យោង​តាម​សារព័ត៌មាន​ក្នុងស្រុក​វៀតណាម​បាន​ចុះផ្សាយ កាលពី​ថ្ងៃ​ទី ៨ ខែ មិថុនា​។​

​តាម​នាវា​ឃ្លាំ​មើល​ធនធាន​នេសាទ​របស់​វៀតណាម​បានឱ្យដឹងថាៈ នាវា​របស់​ខ្លួន​បាន​បន្ត​ស្ថិតនៅ នឹង​កន្លែង និង​បាន​ដឹកនាំ​សកម្មភាព​តស៊ូ​យ៉ាង​ខ្លាំងក្លា ក្នុង​ចម្ងាយ​ពី​៨-១១​មី​ល​ម៉ា​រាំង​ពី​ស្ថានីយ៍​ខួ​ង អណ្តូង​ប្រេងកាត ដើម្បី​តវ៉ា និង​ទាមទារ​ឱ្យ​ចិន​ដកខ្លួន​ចេញពី​ដែនទឹក ដែល​ជា​អធិបតេយ្យភាព របស់​វៀតណាម ។​

​នាវា​នេសាទ​វៀតណាម​បាន​បន្ត​ធ្វើ​ការនេសាទ ក្នុង​ចម្ងាយ​ដល់​ទៅ​៣៥-៤០​មី​ល​ម៉ា​រាំង ពី​ស្ថានីយ៍ ខួងអណ្តូង​ប្រេងកាត ក្នុង​ការតវ៉ា​ប្រឆាំង​នឹង​សកម្មភាព​ឈ្លានពាន ពី​ខាង​នាវា​នេសាទ និង​នាវា​ឆ្មាំ ឆ្នេរ​របស់​ចិន ដោយ​បាន​ទាមទារ​ផង​ដែរ​សុំ​ឱ្យ​ចិន​ដក​ស្ថានីយ៍​ខួងអណ្តូង​ប្រេងកាត ចេញពី​ដែនទឹក វៀតណាម ។​

​ក្រៅពី​សកម្មភាព​តវ៉ា​ប្រឆាំង​នឹង​ការ​រំលោក​បំពាន​ដោយ​ប្រទេស​ចិន មកលើ​អធិបតេយ្យភាព​របស់ ប្រទេស​វៀតណាម បណ្តា​នាវា​ឃ្លាំ​មើល​ធនធាន​នេសាទ​របស់​វៀតណាម តែងតែ​មាន​វត្តមាន​នៅ ក្នុង​ផ្នែក​ដែល​នាវា​នេសាទ​វៀតណាម​កំពុងដំណើរការ ដើម្បី​ជួយ​ការពារ​ពួក​អ្នកនេសាទ​ចេញ​ពី​ស កម្ម​ភាព​រំលោភបំពាន​របស់​បណ្តា​នាវា​ឆ្មាំ​ឆ្នេរ និង​បណ្តា​នាវា​នេសាទ​របស់​ចិន ។​

​ចិន​បាន​រក្សាទុក​នាវា​ប្រហែល​១២០​គ្រឿង ដែល​ក្នុងនោះ​មាន​នាវា​ឆ្មាំ​ឆ្នេរ​៤០​គ្រឿង នាវា​ដឹក​ជញ្ជូន និង​នាវា​សណ្តោង​៣០​គ្រឿង នាវាចម្បាំង​៤​គ្រឿង និង​នាវា​នេសាទ​ពី​៣០-៤០​គ្រឿង ។ ម្យ៉ាងទៀត យន្តហោះ​ធុន « Y-8 » មួយ​គ្រឿង​ដែល​ធ្វើការ​ឈ្លបយកការណ៍ បាន​ហោះហើរ​នៅ​ពី​លើ​ទីតាំង នៃ​ស្ថានីយ៍​ខួងអណ្តូង​ប្រេងកាត ក្នុង​កម្ពស់​ពី​៣០០-៥០០​ម៉ែត្រ ។​

​នៅនឹងកន្លែង​នាវា​នេសាទ​របស់​ចិន​ប្រមាណ​ជា​៣០-៤០​គ្រឿង ដែល​ត្រូវបាន​ការពារ​ដោយ​នាវា​ឆ្មាំ ឆ្នេរ​របស់​ចិន​២​គ្រឿង បាន​រារាំង​នាវា​ឃ្លាំ​មើល​ធនធាន​នេសាទ និង​នាវា​នេសាទ​របស់ វៀតណាម ដែល​នៅ​ក្បែរ​ស្ថានីយ៍​ខួងអណ្តូង​ប្រេងកាត ។​

​នៅក្នុង​ទីតាំង​នៃ​ស្ថានីយ៍​ខួងអណ្តូង​ប្រេងកាត បណ្តា​នាវា​ចិន​ដែល​រួម​ម​មាន នាវា​ឆ្មាំ​ឆ្នេរ​នាវា​ល្បាត ក្នុង​សមុទ្រ នាវា​ដឹក​ជញ្ជូន​ក្នុង​សមុទ្រ នាវា​សណ្តោង​ដែល​បែងចែក​ជា​ក្រុម ដែល​ស្ថិតនៅ​ចម្ងាយ ៧-៨​មី​ល​ម៉ា​រាំង និង​៩-១១​មី​ល​ម៉ា​រាំង បាន​ត្រៀម​ខ្លួន​ធ្វើ​ការវាយប្រហារ​បុក​ពន្លិ​ច និង​បង្ក​ការរំខាន ដោយ​ប្រើប្រាស់​កាណុង​បាញ់​ទឹក ទៅ​លើ​នាវា​ឃ្លាំ​មើល​ធនធាន​នេសាទ​របស់ វៀតណាម ដើម្បី រុញច្រាន​បណ្តា​នាវា​របស់​វៀតណាម ទៅ​ឱ្យ​ឆ្ងាយ​ពី​ស្ថានីយ៍​ខួងអណ្តូង​ប្រេងកាត ។​តែ​ទោះជា​យ៉ាងណា​ខាង​វៀតណាម​មិន​មាន​ការខូចខាត​អ្វី​ឡើយ ៕
https://i1272.photobucket.com/albums/y389/domneng/3D/Giankhoan_HD981_zpsa7ff4ed5.jpg

មតិយោបល់