Post News Media ព័ត៌មានជាតិ ឡិចស៊ីសស្លាកល...

ឡិចស៊ីសស្លាកលេខខេមរភូមិន្ទបុកគូទរថយន្តមីស៊ុយប៊ីស៊ី ស្រែករកសមត្ថកិច្ច

ភ្នំពេញ: នៅមុននេះបន្តិចមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង តាមបណ្ដោយផ្លូវមុនីរ៉េត ចំណុចភ្លើងស្កុបអាងទឹក ក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន ដោយសាររថយន្ត២គ្រឿងបុកគ្នា ចំណែកអ្នកបើកបរប្រកែកយកត្រូវរៀងៗខ្លួន។

បើតាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តឡិចស៊ីសពាក់ស្លាក់ខេមរភូមិន្ទបានបើកបុកគូទរថយន្តមីស៊ុយប៊ីស៊ីមួយគ្រឿងពីក្រោយ បណ្ដាឲ្យធ្លាក់កាងខាងមុខមួយចំហៀង។ ក្រោយកើតហេតុម្ចាស់រថយន្តទាំង២ មិនព្រមសម្របសម្រួលគ្នា បានប្រកែកយកត្រូវវៀងៗខ្លួន។

ភ្លាមៗនោះនគរបាលចរាចរណ៍បានធ្វើការទំនាក់ទំនងទៅកម្លាំងជំនាញ ដើម្បីទៅវាស់វែង យករថយន្តទាំង២គ្រឿងមកដោះស្រាយពេលក្រោយ៕

ឡានបុកឡាន (3)

ឡានបុកឡាន (4)

ឡានបុកឡាន (5)

ឡានបុកឡាន (6)

ឡានបុកឡាន (1)

ឡានបុកឡាន (2)

Loading...