ភ្នំពេញ៖ ក្រុមចោរមានគ្នា៤នាក់ជិះម៉ូតូ២គ្រឿង បានដកកាំភ្លើងភ្ជង់ប្លន់ម៉ូតូម៉ាក Suzuki Let សេរី២០១៤ ពីបុរសម្នាក់បានសម្រេច នៅវេលាម៉ោងប្រមាណ២ទាបភ្លឺ ថ្ងៃទី១១ ខែវិច្ឆិកា តាមបណ្ដោយផ្លូវ ៥៩៨ ស្ថិតក្នុងសង្កាត់ភ្នុំពេញថ្មីខណ្ឌសែនសុខ។
យោងតាមសំដីជនរងគ្រោះបានឲ្យដឹងថា គាត់មានឈ្មោះ ជា ប៊ុនប៉ អាយុ ២៤ឆ្នាំ និងមានមុខរបរជាជាងជួសជល់ទូរស័ព្ទ។ មុនពេលកើតហេតុរូបគាត់ បានជិះម៉ូតូតែម្នាក់ឯងមកពីរង្វល់មូលកាំកូស៊ីធី ក្នុងគោលបំណងទៅច្រៀងខារ៉ាអូខេ តែមិនទាន់ទៅដល់កន្លែងច្រៀងផង ក៏លេខមុខជនល្មើស ៤នាក់ ជិះម៉ូតូ២គ្រឿងមកភ្ជង់ប្លន់ និងគំរាមបាញ់សម្លាប់គាត់តែម្ដង ពេលនេះគាត់ភ័យខ្លាំងពេក មានតែរត់យកតែរួចខ្លួន ដោយចោលម៉ូតូនៅកន្លែងកើតហេតុ។
ក្រោយពីក្រុមចោល ប្លន់បានសម្រេចហើយ រូបគាត់ក៏បានទៅដាក់ពា្យបណ្តឹងនៅប៉ុស្តនគរបាលភ្នំពេញថ្មី ប៉ុន្តែមន្ត្រីនគរបាលប៉ុស្តិ៍ ហាក់មិនចង់ទទួលពាក្យបណ្តឹងគាត់ឡើយ ទំនងជាយល់ឃើញថា នេះជាករណីប្លន់ ហើយប្លន់នៅក្នុងទឹកដីរបស់គាត់ ដូច្នេះអាចធ្វើឲ្យប៉ះពាល់ដល់ប្រជាប្រិយភាពគាត់ និងត្រូវទទួលការស្ដីបន្ទោសពីថ្នាក់លើ ប៉ុន្តែទង្វើបែបនេះ ត្រូវបានពលរដ្ឋជាច្រើននិយាយថា វាជារឿងធម្មតាទៅហើយ មានពេលខ្លះ មេប៉ុស្ដិ៍ បានឲ្យលុយទៅអ្នកកាសែតមិនឲ្យចុះផ្សាយព័ត៌មាននៅក្នុងតំបន់របស់ខ្លួនទៀតផង៕
ខាងក្រោមនេះគឺជារូបភាពជនរងគ្រោះទៅដាក់ពាក្យបណ្ដឹង
មតិយោបល់