ព័ត៌មានជាតិ

ទារក​អាយុ​បាន​ប្រហែល​១០​ថ្ងៃ​ប៉ុណ្ណោះ​ត្រូវ​ឪពុកម្តា​យរបស់​ខ្លូន​យក​បោះចោល​ក្នុង​ព្រៃ​អាកាស្យា​

​ខេត្ត​ព្រះសីហនុ​៖​ហេតុ​ការ​ដ៍​គូរឲ្យភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​ខណៈ​ពេល​គេ​ប្រទះ​ឃើញ​ទារក​ម្នាក់​អាយុ​ទើបតែ​បាន​ប្រមាណ​១០​ថ្ងៃ​ប៉ុណ្ណុះ​ត្រូវ​ម្តាយ​ឪពុក​តិរិច្ឆាន​របស់​ខ្លូន​យក​ទៅ​បោះចោល​ក្នុង​ព្រៃ​អាកាស្យា​ស្ងាត់ជ្រងុំ​យ៉ាង​អណោចអធម្ម​បំផុ​តប៉​ន្តែ​រ​សំណាងល្អ​ត្រូវបាន​ក្រុម​អ្នកដើរ​ដក​ផ្សិត​ឃើញ​រើសយក​មក​ចិញ្ចឹម​។​ហេតុ​ការ​នេះ​បាន​កើតឡើង​នៅ​ព្រឹក​ថ្ងៃទី​១១​ខែ​មិថុនា​ឆ្នាំ​២០១៤​នៅត្រង់​ចំណុច​ព្រែ​អកា​ស្យា​តំបន់​ក្បាលឆាយ​ស្ថិតនៅក្នុង​ភូមិ​លេខ​១​សង្កាត់​លេខ​១​ក្រុង​.​ខេត្ត​ព្រះសីហនុ​។​

​ទា​ក់ទឹង​ទៅ​និង​ហេតុ​ប្រទះ​ឃើញ​ទារក​ខាងលើ​ត្រូវបាន​ប្អូនស្រី​ឈ្មោះ​ហ៊ួន​ស្រីមុំ​អាយុ​២៩​ឆ្នាំ​រស់នៅ​តំបន់​ក្បែរ​នោះ​និយាយ​រៀបរាប់​ប្រាប់​ឲ្យដឹងថា​នៅ​ព្រឹក​កើតហេតុ​នោះ​រូបនាង​បាន​ចេញពីផ្ទះ​ក្នុង​គោលបំណង់​ទៅ​រក​ដក​ផ្សិត​នៅក្នុង​ព្រែ​អកា​ស្យា​ខាងលើ​ដើរ​ផុតពីរ​ផ្ទះ​បាន​ចំងាយ​ប្រមាណ​១០០​ម៉ែត្រ​ក៍​ស្រាប់តែ​បាន​ជូ​ប​ប្រទះឃើញ​ទារក​នេះ​តែម្តង​ដោយ​ខ្លូន​ប្រាណ​ទារក​មិនមាន​ខោអាវ​ស្លៀកពាក់​អ្វី​ទាំងអស់​គឺ​ខ្លូន​នណលគក​និង​មាន​សត្វ​ស្រ​ម៉ោច​អង្ក្រង​រោម​ពេញ​ខ្លូន​ជាមួយ​និង​សម្រែក​យំ​ខ្សាវៗ​មើល​ទៅ​គូរឲ្យ​សង្វេក​បំផុត​ហើយ​នៅ​ជិត​ក្បែរ​ខ្លូន​ទារក​គេ​មិនឃើញ​មាន​អ្វី​គូរឲ្យ​កត់សម្គាល់​ក្រៅពី​រ​ភូ​យ​.​មុង​កញ្ចាស់​និង​បំណែក​ប្រណាត់​ចាស់ៗ​ចំនូ​ន​២​ទៅ​៣​ផ្ទាំង​នោះ​ឡើយ​។​ភ្លាម​នោះ​ដោយ​ក្តី​អាណិត​និង​ចង់​បាន​កូនប្រុស​ផង​នោះ​ប្អូនស្រី​ក៏​បាន​រត់​ទៅប្រាប់​ប្តី​និង​អ្នកភូមិ​នឹង​បាន​នាំយក​ទារក​មកកាន់​ផ្ទះ​របស់​ប្អូនស្រី​តែម្តង​រូ​ច​បន្ទាប់មក​បាន​ផ្តល់​ពត៏មាន​មក​មេភូមិ​ចៅសង្កាត់​រហូត​ដល់​លោកជំទាវ​អភិបាលរង​ខេត្ត​។​ដោយ​គេ​មិនដឹងថា​ឪពុក​ម្តាយ​ទារក​នោះ​ពូកគេ​មាន​បញ្ហារ​បែបណា​នោះ​ទេ​ទើបបានជា​ដាច់ចិត្ត​យក​កូន​ដែល​កើ​ចេញពីរ​ផ្ទៃ​របស់​ខ្លូន​មក​ដោះ​ចោល​ក្នុង​ព្រែ​យ៉ាង​អណោចអធម្ម​ដូចនេះ​។

.​លោកជំទាវ​ប្រាក់​ច័ន្ទ​សុខា​អភិបាលរង​ខេត្ត​ព្រះសីហនុ​បាន​បញ្ជាក់​ដែរ​ថា​ចំពោះ​ទារិការ​នេះ​ជាបឋម​អាជ្ញាធរ​សមត្ថកិច្ច​ពាក់ព័ន្ឋ​សុខចិត្ត​ប្រគល់​ទៅអោយ​ប្តី​ប្រពន្ឋ​ដែល​មាន​ប្តី​ឈ្មោះ​ព្រាប​បញ្ញាវុធ​មុខរបរ​បុគ្គលិក​ស្រា​បៀរ​អង្គរ​និង​ប្រពន្ឋ​ឈ្មោះ​ហ៊ួន​ស្រី​មុំជា​បណ្តោះអាសន្ន​សិន​ហើយ​នៅ​ថ្ងៃ​ខាង​មុខ​ប្រសិន​បើរ​ប្តី​ប្រពន្ឋ​នេះ​ខ្វះ​លទ្ឋភាព​ក្នុង​ការចឹញ្ចឹ​ម​អាច​ប្រគល់​ទារក​នេះ​មក​អោយ​លោកជំទាវ​ដើម្បី​យក​ទៅ​ថែរក្សា​នៅក្នុង​អង្គការ​សង្គ្រោះ​កុមារ​ម្លប់​តាប៉ាង​រឺ​មួយ​អាច​យក​ទៅ​ប្រគល់ជូន​មន្ទី​កិច្ចការនារី​ក៏​បាន​។​ជា​ចុងក្រោយ​លោកជំទាវ​ក៍​បាន​ធ្វើការ​អំពាវនាវ​ផង​ដែរ​ទៅ​ម្តាយ​ឪពុក​គ្រប់រូប​ត្រូវតែ​មាន​ការ​ទ​ទូល​ខុស​ត្រូវ​ឲ្យ​ខ្ពស់​ចំពោះ​កូន​របស់​ខ្លូន​ក្នុង​ចិញ្ចឹម​បីបាច​ថែរក្សា​មិន​ត្រូវ​យ​កូនតូចៗ​ដែល​មិនដឹង​អី​សោះ​មក​ដោះ​ចោល​ដូចនេះ​ទេ​ហើយ​ទង្វើ​បែប​នេះ​ក៍​ជា​អំពើ​ខុសច្បាប់​មួយ​ដែរ​៕
https://i1272.photobucket.com/albums/y389/domneng/3D%20Gun/B1_zpsdeaa070b.png
https://i1272.photobucket.com/albums/y389/domneng/3D%20Gun/B2_zps45af2e45.png

មតិយោបល់