លោក លី ហ្សាងជី ដែលជាប្រធានអាជ្ញាធរជាតិផ្នែកសុវត្ថិភាពនុយក្លេអ៊ែរ (ANSN) បានគូស បញ្ជាក់ថាៈ បណ្តាម៉ាស៊ីនរ៉េអាក់ទ័រ ដែលកំពុងដំណើរការនៅតាមបណ្តាមជ្ឈមណ្ឌលនុយក្លេអ៊ែរ ស្ថិតក្នុងកម្រិតមួយមានសន្តិសុខល្អ និងគុណភាពនៃបណ្តាម៉ាស៊ីនរ៉េអាក់ទ័រ ដែលកំពុងសាងសង់ គឺគ្រប់គ្រងបានល្អ។
លោក លី ហ្សាងជី ដែលជាអនុរដ្ឋមន្ត្រីការពារបរិស្ថាន និងជាប្រធាន ANSN បានគូស បញ្ជាក់ថាៈ គ្មានឧប្បត្តិហេតុធ្ងន់ធ្ងរណាមួយនៃដំណើរការម៉ាស៊ីនកើតឡើងនៅក្នុងប្រទេសចិន នោះឡើយចាប់ តាំងពីការដាក់ឱ្យដំណើរការមជ្ឈមណ្ឌលនុយក្លេអ៊ែរលើកដំបូងបង្អស់ កាលពី៣០ ឆ្នាំមុននោះ។
ប្រទេសចិនបានចាត់ផ្តើមសាងសង់មជ្ឈមណ្ឌលនុយក្លេអ៊ែរលើកដំបូងបង្អស់របស់ខ្លួនគឺមជ្ឈមណ្ឌលនុយក្លេអ៊េរ គីនសាន ក្នុងខេត្តភាគខាងកើតហ្ស៊េជាំង ក្នុងឆ្នាំ១៩៨៤ ។ មជ្ឈមណ្ឌល នុយក្លេអ៊ែរ គីនសាន បានដាក់ឱ្យដំណើរការនៅក្នុងឆ្នាំ១៩៩១ ។
លោក លី បានអះអាងបញ្ជាក់ថាៈ បច្ចុប្បន្នប្រទេសចិនមានម៉ាស៊ីនរ៉េអាក់ទ័រ ចំនួន១៩ ដែលកំពុង ដំណើរការ និងម៉ាស៊ីនរ៉េអាក់ទ័រ ចំនួន២៩ កំពុងសាងសង់។
លោក លី បានអះអាងបញ្ជាក់ថាៈ « ការអភិវឌ្ឍមជ្ឈមណ្ឌលនុយក្លេអ៊ែរ ក្នុងអំឡុង៣ ទសវត្សរ៍ ចុងក្រោយនេះ គឺជាទូទៅបានល្អ សុខសាន្ត និងមានសុវត្ថិភាព »។
ប៉ុន្តែលោក លី បានកត់សម្គាល់ថាៈ ការរក្សាសន្តិសុខនៅក្នុងវិស័យនេះ គឺមានបាតុភាពមួយ និង បានទទួលស្គាល់ថា មានស្នាមប្រេះ និងមានបញ្ហាក្នុងការថែទាំ និងនៅក្នុងឧស្សាហកម្មនុយក្លេអ៊ែរ ទាំងមូល។
លោកអនុរដ្ឋមន្ត្រីបានសន្យាថា នឹងពង្រឹងការថែទាំ ដោយសារតែមានស្ថាប័នមួយរៀបចំបានល្អ កែលម្អប្រព័ន្ធគតិយុត្ត និងបណ្តុះបណ្តាលបុគ្គលិក៕
https://i1272.photobucket.com/albums/y389/domneng/3D%20Gun/China_Nuclear_-_877_252055c_zps0611296c.jpg
មតិយោបល់