ភ្នំពេញ ៖ បុរសម្នាក់ស្រវឹងធ្លាក់ភ្នែកជិះម៉ូតូធុនធំម៉ាក Pulsa ក្នុងល្បឿនលឿនក៏បានជ្រុលទៅបុកពីក្រោយម៉ូតូណៃហតជិះដោយប្ដីប្រពន្ធនិងកូនម្នាក់ បណ្តាលឱ្យប្ដីប្រពន្ធធ្លាក់ពីលើម៉ូតូ ហើយម៉ូតូបានរុលទៅមុខជាមួយក្មេងតូចអាយុ៤ឆ្នាំជាង៥០ម៉ែត្របោកផ្ទប់ក្បែរចិញ្ចើមផ្លូវរងរបួសស្រាល ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង១០នាទីយប់ថ្ងៃទី៥ខែមិថុនាឆ្នាំ២០១៤នៅចំណុចមុខហាង លក់ផ្លែឈើស្រីមុំ តាមបណ្តោយផ្លូវព្រះសីហនុ ស្ថិតនៅក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញម៉ូតូធុនធំម៉ាក Pulza មួយគ្រឿង ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ…
មតិយោបល់