ព័ត៌មានជាតិ

អាថ៌កំបាំង​នៃ​ការថែរក្សា​សម្រស់​របស់​តារា​ល្បីចិន​ Fan BingBing

សម្រស់​អាច​ចាត់ទុកថា​ជា​អាទិភាព​ទី​មួយ​សម្រាប់​តារា​ល្បីៗ មិន​ថា​តារា​នៅក្នុង​ស្រុក ឬ​ក្រៅ​ស្រុក​ឡើយ ព្រោះ​វា​អាច​ជួយ​ឲ្យ​អាជីប​របស់​ពួកគេ​ឆាប់​ទទួលបាន​ជោគជ័យ​។ មូល​ហេតុនេះហើយ​ទើប​តារា​ជាច្រើន ខំប្រឹង​ស្វះស្វែង​រក​ផលិតផល​ផ្សេងៗ​មក​ជំនួយ ដើម្បី​រក្សា​សម្រស្រ​ស់​ឲ្យនៅ​ស្រស់​ស្អាត​ក្មេង​ជាង​វ័យ​។ យ៉ាងណាម៉ិញ​ដូច​ជា​តារា​សំដែងដ៏​ល្បីល្បាញ​របស់​ចិន គឺ​នាង Fan BingBing ដែល​មាន​វ័យ ៣២ ឆ្នាំ​ទៅ​ហើយ ប៉ុន្តែ​នៅតែ​មាន​សម្រស់​ស្រស់​ស្អាត​ដដែល​។ នេះ​ដោយសារ​តែ​នាង​មាន​អាថ៌កំបាំង​ផ្ទាល់ខ្លួន ៥ យ៉ាង ដែល​អាច​ថែរក្សា​ស្បែក និង​សក់​ឲ្យមាន​ស​ភាពស្រស់ស្អាត​ជានិច្ច​។ តើ​លោកអ្នក​ចង់​ដឹង​ពី​អាថ៌កំបាំង​នៃ​ការថែរក្សា​សម្រស់​របស់​នាង​ដែរ ឬទេ​?

១. ប្រើប្រាស់​ស្រូវ​សាលី​សម្រាប់​ថែរក្សា​ស្បែក​
​នេះ​គឺជា​អាថ៌កំបាំង​មួយ​របស់ Fan BingBing ដើម្បី​ទទួលបាន​ស្បែក​ស្រស់ថ្លា ជាមួយនឹង​ការប្រើប្រាស់​ស្រូវ​សាលី​ដែល​សម្បូរ​ទៅ​ដោយ​សារធាតុ​រ៉ែ វីតាមីន និង​ជាតិ​ស​សៃ​។ ស្រូវ​សាលី​មិន​ត្រឹមតែ​ធ្វើឲ្យ​មាន​សុខភាព​ល្អ​នោះ​ទេ សារធាតុចិញ្ចឹម​នៅ​របស់​វា​អាច​ជួយ​ប្រឆាំងនឹង​ភាព​ចាស់​, រំ​ពោ​ច​រាងកាយ​ដើម្បី​បញ្ចេញ​នូវ​ជាតិពុល​ចេញមកក្រៅ​, ធ្វើឲ្យ​ស្បែក​មាន​សុខភាព​ល្អ​។​

២. ត្រាំ​ទឹកដោះគោ​
​នេះ​គឺជា​វិធីសាស្ត្រ​ដ៏​ល្អ ដែល​អាច​ជួយ​ឲ្យ​ស្បែក​ស្រូប​យក​សារធាតុចិញ្ចឹម​បាន​គ្រប់គ្រាន់​។ នៅក្នុង​ទឹកដោះគោ​មាន​ជាតិ​អាស៊ីត​ច្រើន (​ជាពិសេស​អាស៊ីត ឡាក់​តិច​) ដែល​អាច​រំលាយ​សារធាតុ​ដែល​បិទបាំង​កោសិកា​ងាប់​នៅ​ស្បែក ដូច្នេះ​ទឹក​ស្រស់​គឺជា​សារធាតុ​ដែល​មាន​សុវត្ថិភាព និង​ល្អ​បំផុត​សម្រាប់​ស្បែក​។ ទឹកដោះគោ​ក៏​អាច​ជួយ​ការពារ​ស្បែក​ឲ្យ​ជៀសផុត​ពី​បញ្ហា​ផ្សេងៗ ជាពិសេស​គឺ​ស្រូប​យក​ប្រូតែអ៊ីន និង​រ៉ែ​ដល់​សម្បូរបែប​។​

៣. ការថែរក្សា​សក់​ជាមួយនឹង​ស្រា​បៀ​រ​
​ជាមួយនឹង​សក់​ពណ៌​ខ្មៅ​ដ៏​វែង នាង Fan BingBing តែងតែ​អនុវត្ត​វិធីសាស្ត្រ​ថែ​ទាំង​សក់​របស់​ខ្លួន​ជាមួយ​នឹង​ស្រា​បៀរ មួយដង​ក្នុង​មួយ​សប្តាហ៍​ដើម្បី​ទទួលបាន​សក់​ភ្លឺរលោង​។​
​នៅពេលដែល​លោក​អ្នក​ប្រើប្រាស់​ស្រា​បៀរ​ធ្វើជា​សាប៊ូកក់សក់ សារ​ធម្មជាតិ​នៅក្នុង​ស្រ​បៀរ នឹង​ជ្រាប​ចូលទៅ​ចិញ្ចឹម​សសៃស​ក់​។ ក្រៅពី​វីតាមីន B ជាតិ​ប្រូតេអ៊ីន​ដែល​មាន​នៅក្នុង​ស្រា​បៀរ​មាន​មុខងារ​ដើម្បី​ស្តារ​សក់​ខូច និង​លើ​កម្ពស់​យន្តការ​អភិវឌ្ឍ​ន៍​រួមគ្នា​។ ម្យ៉ាងវិញទៀត ជាតិ maltose និង​ជាតិ​ស្ករ​នៅក្នុង​ស្រា​បៀរ​អាច​ជ្រាបចូល​ដល់​គល់​សក់​ធ្វើឲ្យ​មាន​ភាព​ភ្លឺរលោង​។​

៤. ការពារ​ពី​ពន្លឺព្រះអាទិត្យ​
ដោយសារ​តែ​ជីវិត​នៃ​ការងារ​របស់​នាង ជា​ញឹកញាប់​ត្រូវ​ធ្វើការ​ក្រោម​ពន្លឺ​ថ្ងៃ ដូច្នេះ Fan BingBing តែងតែ​ទទូឆ័​ត្រ​ដើម្បី​ការពារ​ស្បែក រួម​ទាំង​ការប្រើ​ក្រែមការពារ​កម្តៅ​ថ្ងៃមុ​ន​ពេល​ចេញ​ទៅ​ក្រៅ ៣០ នាទី​។ បន្ទាប់​ពី​រយៈពេល ២ ទៅ ៣ ម៉ោង​ត្រូវ​លាប​ជាថ្មី​ម្តងទៀត ដើម្បី​ធានា​ដល់​ស្រទាប់​ការពារ​របស់​ស្បែក​។ ក្រៅពីនេះ Fan BingBing បាន​និយាយថា នាង​ផឹកទឹក​ច្រើន​ណាស់​ក្នុង​ថ្ងៃៗ ដើម្បី​ផ្តល់​នូវ​សំណើម​ដល់​ស្បែក​យ៉ាងជ្រៅ​។​

៥. ការ​គេង​គ្រប់គ្រាន់​
Fan BingBing តែងតែ​ទម្លាប់​គេង​រយៈពេល ៨ ម៉ោង​ក្នុង​មួយថ្ងៃ​។ នាង​បាន​សារភាពថា នាង​តែងតែ​គេង​ជា​មធ្យម ៣ ទៅ ៤ ម៉ោង នៅពេល​ថត​រឿង ដោយ​មិន​ដែល​អាក់ខាន ឬ​តិច​ជាង​រយៈពេល​ប៉ុន្មាន​ម៉ោង​នេះ​។ ការ​គេ​ង​បាន​គ្រប់គ្រាន់​នេះហើយ​ធ្វើឲ្យ​នាង​មានអារម្មណ៍​ស្រស់ស្រាយ និង​មាន​រាងកាយ​ស្រស់ថ្លា​គ្រប់ពេលវេលា​៕​
https://i1272.photobucket.com/albums/y389/domneng/FanBingbingimage1600x1200_zps2dc87d25.jpg

មតិយោបល់