(ព្រះសីហនុ): កម្លាំងចម្រុះខេត្តព្រះសីហនុ បានចុះប្រតិបត្តិការទាំងយប់ ដោយការបើកផ្លូវសាធារណ:ជូនប្រជាពលរដ្ឋវិញ ស្ថិតក្នុងសង្កាត់៤ក្រុង-ខេត្តព្រះសីហនុ ក្រោយពីផ្លូវមួយនេះត្រូវបានគេបិទអស់រយះពេលប្រមាណជា១០ឆ្នាំ។
ភ្នាក់ងារ Post News បានរាយការណ៍មកថា នៅវេលាម៉ោង៧:៤៥នាទីយប់ ថ្ងៃទី៨ខែមេសាឆ្នាំ២០១៦មុននេះបន្តិចរបងដីអារីស្តុនបានបើកឡើងវិញហើយ ដោយមានគណៈកម្មាការសចម្រុះថ្នាក់ខេត្តក្រុងបានយកគ្រឿងចក្រឈូសឆាយបើកផ្លូវចាស់ឡើងវិញ ដើម្បីសម្រួលភាពងាយស្រួលជូនប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរចេញចូល ។
សូមជំរាបថា ចំណាត់ការក្តៅដោយអាជា្ញធចាប់ផ្តើមកើតឡើងហើយ គ្រាដែលរដ្ឋមន្រ្តី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ទើបតែងតាំងថ្មី ។
ព័ត៌មានជាតិ
មតិយោបល់