កីឡាករ Thomas Muller បានបំបែកគ្រាប់បាល់ ហ៊ែកទ្រីក ដោយជួយឲ្យអាល្លឺម៉ង់ឈ្នះ ៤ – ០ លើក្រុម ព័រទុហ្គាល ដែលមានគ្មា តែ ១០ នាក់ ដោយមាន ៣ ពិន្ទុ នាំមុខនៅក្រុម G ក្នុងព្រឹត្តិការណ៍ World Cup។
Thomas Muller រកគ្រាប់បាល់ដំបូងបំផុត នៅនាទី ១២ ដោយការស៊ុតប៉េណ័លទី ខណៈដែលអាជ្ញាកណ្តាល Milorad Mazic សម្រេចឲ្យប៉េណ័លទី ដោយនាំមុខលទ្ធផលបណ្តោះអាសន្ន ១ – ០ ។ មិនយូរប៉ុន្មាននៅនាទី ៣២ កីឡាករ HUMMELS បានតែតបំប៉ោងសំណាញ់បន្ថែមទៀត ជួយឲ្យអាល្លឺម៉ង់ នាំមុខ ២ – ០ ។
លទ្ធផលនេះដែរបានធ្វើឲ្យព័រទុហ្គាលក្តៅស្លឹកត្រចៀក ជាពិសេស Ronaldo បានព្យាយាមវាយលុក ម្តងហើយម្តងទៀត រហូតដល់នាទី ៣៧ កីឡាករខ្សែការពារ Pepe ធ្វើឲ្យមានកំហុស ខណៈដែលបណ្តើរបាល់ ឆ្លៀតឲ្យកណ្តាប់ដៃលើកីឡាករ ក្រុម អាល្លឺម៉ង់ និងឆ្លៀតឌឺដង របស់ដល់អាជ្ញាកណ្តាល សម្រេចចិត្ត ហូតកាតក្រហម បណ្តេញចេញតែម្តង។
គ្នា ១០ នាក់ របស់ព័រទុហ្គាល កាន់តែធ្វើឲ្យអាល្លឺម៉ង់ស្រួលឡើង ដោយនាទី ៤៥ + ១ កីឡាករ Thomas Muller បានរកគ្រាប់បាល់ទី២របស់ខ្លួន ដោយចប់តង់ទី ១ លទ្ធផលឈ្នះបណ្តោះអាសន្ន ៣ – ០ ។
នៅនាទី ៧៨ កីឡាករ Thomas Muller ក៏នៅតែបន្តស្វែងរកគ្រាប់បាល់ហ៊ែកទ្រីក របស់ខ្លួន ធ្វើឲ្យអាល្លឺម៉ង់ឈ្នះ ៤ – ០ ។
ដោយឡែកការប្រកួតបន្តពីអាល្លឺម៉ង់គឺ Iran និង Nigeria ដែលស្ថិតនៅក្រុម F បានត្រឹមតែលទ្ធផល ០ – ០ តែប៉ុណ្ណោះ ខណៈដែល អាមេរិក បានយកឈ្នះ ហ្គាណា ២ – ១ ទាំងប្រផិតប្រផើយ ៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
Iran 0 – 0 Nigeria
Ghana 1 – 2 USA
មតិយោបល់