ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

Angelina Jolie ទទួលបាន​ងារ មហាសេនា​កងទ័ព​ចក្រភព​អង់គ្លេស ពី​ព្រះមហាក្សត្រី​អង់គ្លេស​

​តារាភាពយន្ត​ដ៍​ល្បី​របស់​ហូ​លី​វ៉ូដ និង​ជា​តារា​ដែល​មាន​ស​ញ្ញាតិ​ខ្មែរ នាង Angelina Jolie កាល​ពី​ថ្មី​នេះ ត្រូវបាន​ព្រះមហាក្សត្រី Queen Elizabeth ទី​២ របស់​ចក្រភព​អង់គ្លេស ប្រទាន​ងារ​កិត្តិយស​ជា “​មហាសេនា​កងទ័ព​ចក្រភព​អង់គ្លេស​” ។ នេះ​បើ​យោង​តាម​ការចុះផ្សាយ​របស់​គេហទំព័រ People​។​

​កាលពី​ថ្ងៃអាទិត្យ​កន្លងទៅនេះ ក្នុង​ពិធី​ចម្រើន​ព្រះជន្ម​វ័យ​៨៨ ព្រះវស្សា​របស់​ព្រះមហាក្សត្រី Queen Elizabeth ទ្រង់​បាន​ប្រទាន​ងារ​កិត្តិយស​ជា “​មហាសេនា​កងទ័ព​ចក្រភព​អង់គ្លេស​” ដល់​តារា​សម្ដែង Angelina Jolie​។​
​ងារ​ថ្មី​ដែល​តារាភាពយន្ត​វ័យ ៣៩​ឆ្នាំ​រូប​នេះ​ទទួលបាន គឺ​ងារ​កិត្តិយស​ធំ​បំផុត​មួយ​របស់​ព្រះមហាក្សត្រី​អង្គ​នេះ​តំណាងឲ្យ​ប្រជាជន​អង់គ្លេស​ទាំងមូល សម្រាប់​ការខិតខំ​ប្រឹងប្រែង​របស់ Jolie លើ​ការលើកកម្ពស់​ការយល់​ដឹង​ប្រឆាំង​ទៅ​នឹង​អំពើ​ហិង្សា​នានា​មក​លើ​ស្ត្រី​។​

​ប៉ុន្តែ​អ្នកខ្លះ​វិញ​បាន​លើកឡើង​ថា ការប្រទាន​ងារ​ថ្មី​ដល់ Jolie គ្រាន់តែ​ជា​ងារ​កិត្តិយស​ប៉ុណ្ណោះ ដើម្បី​បំពេញ​បេសកកម្ម​គោលនយោបាយ​ការបរទេស​របស់​អង់គ្លេស​លើ​គំនិត​ផ្ដួចផ្ដើម​ប្រយុទ្ធ​ប្រឆាំង​ទៅនឹង​អំពើ​ហិង្សា​ផ្លូវភេទ (PSVI) មក​លើ​ស្ត្រីភេទ​៕​
86th Annual Academy Awards - Arrivals

មតិយោបល់