ព័ត៌មានជាតិ

សាហាវណាស់! រថយន្តកាមរីឆ្លាម ពន្លះម៉ូតូសង់ ក្រឡាប់បោកផ្ទប់នឹងដើមឈើ ស្លាប់៣នាក់ទាំងសងខាង!

សៀមរាប: សមត្ថកិច្ចបានប្រាប់Post News ថាមានករណីគ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់មួយបានកើតឡើង បណ្តាលមកពីរថយន្តកាមរីឆ្លាម ជិះគ្នា២នាក់ក្នុងល្បឿនលឿនខ្លាំង បានមកបុកម៉ូតូសង់ ដែលកំពុងជិះដោយបុរសម្នាក់ បណ្តាលឲ្យស្លាប់ភ្លាមៗទាំង៣នាក់តែម្តង ចំណែករថយន្តវិញក្រឡាប់បោកផ្ទប់នឹងដើមឈើ ដាច់ជា២កំណាត់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០​និង៤៥នាទី យប់ថ្ងៃទី៥ ខែធ្នូ​ ឆ្នាំ២០១៨ នៅចំណុចចន្លោះវត្តខ្នាត លើផ្លូវជាតិលេខ៦ ក្នុងស្រុកពួក ខេត្តសៀមរាប។

អ្នកដែលស្លាប់ទាំង៣នាក់ខាងលើ រួមមាន ៖
១/ឈ្មោះ ខឿម វិចិត្រ ភេទប្រុស អាយុ ១៨ ឆ្នាំ រស់នៅភូមិ តាទក ឃុំពួក ស្រុកពួក ខេត្តសៀមរាប។
២/ឈ្មោះ ជាម សំណាង ភេទប្រុស អាយុ ២៥ ឆ្នាំ រស់នៅភូមិ គោកស្រុក ឃុំពួក ស្រុកពួក ខេត្តសៀមរាប។
៣/ឈ្មោះ ភាន់ សាវីន ភេទប្រុស អាយុ ២២ ឆ្នាំ រស់នៅភូមិ ចំបក់ហែរ ឃុំពួក ស្រុកពួក ខេត្តសៀមរាប។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែង នាំយកវត្ថុតាងទាំង២គ្រឿងទៅរក្សាទុក រង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយតាមផ្លូវច្បាប់ និងធ្វើកំណត់ហេតុប្រគល់សពឲ្យសាច់ញាតិក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់