ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

ស្តាប់​ការ​ជូនពរ​រប​ស់បុរ​សម្នាក់​ដល់​អតីត​សង្សារ ជាមួយ​នឹង​ពាក្យ​ដ៏​ឃោរឃៅ និង​គួរឲ្យ​អស់សំណើច​

ស្នេហា មាន​មនុស្ស​ជាច្រើន​ឆ្ងល់​ថា ជា​អ្វី ? អត្ត​ន័យ​ជា​អ្វី ? ហេតុ​បាន​ជា​ធ្វើឲ្យ​មនុស្ស​ឈឺចាប់​ម្លេះ ? ស្នេហា​ត្រូវបាន​គេ​ចាត់ទុកថា​ជា​ធាតុ​ផ្សំ​ដ៏​សំខាន់​មួយ​ដើម្បី​អាច​ទទួលបាន​ទំនាក់ទំនង​ដ៏​រ៉ូ​ម៉ែន​ទិច​។ បើទោះបីជា​ស្នេហា​មាន​កត្តា​ផ្សេងទៀត​ជួយ​ជំរុញ ទំនាក់ទំនង​ឲ្យ​ដើរ​ឆ្ពោះទៅមុខ និង​យូរអង្វែង ហើយ​ក៏​គ្មាន​ទំនាក់ទំនង​ស្នេហា​ណាមួយ​ដែល​មិន​ប្រែប្រួល​នោះទេ ។​

​ដោយឡែក​សម្រាប់ សារ​ជា​សំលេង​មួយ ដែល​ត្រូវបាន​គេ​ចែកចាយ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក សឹងតែ​ធ្វើឲ្យ​គេ​ស្រក់​ទឹកភ្នែក តែ​ស្តាប់​ដល់​ចុងបញ្ចប់ គឺ​គួរឲ្យ​អស់សំណើច​ទៅ​វិញ ដោយសារ​តែ​បុរស​ម្នាក់​នោះ ជូនពរ​ដល់​អតីត​សង្សារ ដូច​គេ​ដុត​ទាំង​រស់​។ ដំបូង​ឡើយ បុរស​នោះ អង្វរ​ហើយ​អង្វរ​ទៀត សុំ​កូន​ចិត្ត ពី​នារី ដែល​ខ្លួន​គិត​ជា​សង្សារ ក៏ប៉ុន្តែ​ត្រូវ​នារី​ម្នាក់​នោះ បដិសេធ មិន​បាន​ស្រលាញ់​នោះទេ ដោយ​ហាមប្រាម​កុំឲ្យ​រវល់​នឹង​គេ​ទៀត ។ និយាយ​គ្នា​ចុះឡើងៗ តាមរយៈ​ទូរស័ព្ទ មួយសន្ទុះ បុរស​ម្នាក់​នេះ ដោយ​ដឹងថា នាង​មិន​ស្រលាញ់ ក៏​ជូនពរ​នាង អស់​ពី​កំហឹង​ចិត្ត ដូច​គេ​ដុត​ទាំង​រស់​តែម្តង ដែល​ធ្វើឲ្យ ស្ត្រី​ដែល​ខ្លួន​គិត​ជា​សង្សារ​ក្តៅ ក្រហាយ ដូច​គេ​យក​ខ្លាញ​កំពុង​ក្តៅ​លើខ្ទះ ចាក​លើ​រាងកាយ ខណៈ​ដែល​ពាក្យ​ជូនពរ​បុរស​ម្នាក់​នោះ ពិតជា​ឃោរឃៅ គឺ​”​បង​សូម​ជូនពរ​អូន​ឲ្យ​ជូប​តែ​មនុស្ស​ក្បត់​” ជាមួយ​នឹង​ពាក្យ​ជូនពរ​នេះ សឹងតែ​ធ្វើឲ្យ​យើង​ផ្ទុះ​សំណើច ខណៈ​ដែល​នារី​ម្នាក់​នោះ​ក្តៅស្លឹកត្រចៀក​។​

​តែ​ទោះជា​យ៉ាងណា ប្រភព​សារ​សំលេង​ខាងលើ យើង​មិន​ទាន់​បាន​ដឹង​នៅ​ឡើយ​ថា ជា​រឿង​ពិត ឬ​គ្រាន់តែ​ជា​សារ​សំលេង របៀប​កំប្លែង ដើម្បី​ទទួល​ការចាប់អារម្មណ៍​ពី​សំណាក់​អ្នកលេង​ហ្វេ​សប៊ុក​៕
​ស្តាប់សំលេង​ជូនពរ​ដូចខាងក្រោមនេះ៖

មតិយោបល់