ព័ត៌មានជាតិ

ពលករ​ខ្មែរ​ដែល​ថៃ​បញ្ជូន​ត្រលប់​មក​វិញ​កើន​ដល់​ជាង ១៧​ម៉ឺន​នាក់​

បន្ទាយមានជ័យ​៖​អភិបាល​ខេត្ត​បន្ទាយមានជ័យ លោក គោ ស៊ុំ​សារឿ​ត បានឲ្យដឹងថា គិត​ត្រឹម​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៤ អាជ្ញាធរ​ថៃ​បាន​បញ្ជូន​ពលករ​ខ្មែរ​ជាង ១៧​ម៉ឺន​នាក់ ត្រលប់​មក​ស្រុក​កំណើត​វិញ ហើយ​តួលេខ​នេះ​នឹង​កើនឡើង​ថែម​ទៀត​នៅ​ថ្ងៃ​បន្តបន្ទាប់ ។​
ប្រភព​ដដែល​បាន​បន្តទៀតថា ចំនួន​ពលករ​ខ្មែរ ដែល​បាន ចាកចេញ​ពី​ប្រទេស​ថៃ ឆ្លងកាត់​តាម​ច្រក ទ្វារ​អន្ដរជាតិ​ប៉ោយ​ប៉ែត នៅក្នុង​ថ្ងៃ​ទី​១៧ មិថុនា មាន​ចំនួន​ប្រមាណ​ជាង​៧​ពាន់​នាក់ ដែល​ដឹក​តាម​រថយន្ដយោធា​ថៃ​ប្រមាណ​ជាង​១០០​គ្រឿង​។ តួលេខ​បណ្ដោះអាសន្ន​នេះ បាន​បញ្ជាក់​ឲ្យដឹង​បន្ថែ​ម​ថា មាន​ស្ដ្រី​ចំនួន ២.៤៨១​នាក់ និង​ក្មេង​ចំនួន ៦១៨​នាក់​។​
​គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រោយពេល​ដែល​អាជ្ញាធរ​ថៃ​ដឹក​ពលករ​ខ្មែរ​មក​ចាក់ចោល​ដូច​ដូច​សត្វ​ធាតុ​នោះ អាជ្ញាធរ​ខ្មែរ​ក៏​បាន​ចាប់ផ្ដើម​វិធានការ​ចេញ​រថយន្ត​សម្រាប់​ចាំ​ទទួល​ពលករ​ដែល​ត្រឡប់មកវិញ ដើម្បី​ការពារ​សុវត្ថិភាព​៕​
​បញ្ជាក់​ផង​ដែរ​ថា ពលករ​ខ្មែរ ដែល​ទៅ​ធ្វើការ​នៅ ថៃ មាន​ចំនួន ២០ ម៉ឺន​នាក់ ៕
https://i1272.photobucket.com/albums/y389/domneng/Btc-4-600x400_zps424b8f6c.jpg

មតិយោបល់