ព័ត៌មានជាតិ

លោកស្រី សៀង ចាន់ហេង ប្រគល់វត្ថុបុរាណ២ព្រះអង្គ ជូនក្រសួងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ

កណ្តាល: ព្រះពុទ្ធរូប២ព្រះអង្គ ធ្វើអំពីឈើតាត្រាវ និងថ្មភក់ ព្រមទាំងសសរឈើមួយដើមសល់ពីសម័យបុរាណ ត្រូវបានលោកស្រី សៀង ចាន់ហេង ប្រគល់ជូនអគ្គនាយកដ្ឋានបេតិភណ្ឌនាយកដ្ឋានសារមន្ទីរ ដើម្បីថែរក្សាទុក។

ពិធីប្រគល់ទទួលនេះ គឺធ្វើឡើងនៅភូមិគ្រឹះរបស់លោកស្រី សៀង ចាន់ហេង នាក្រុងតាខ្មៅកាលពីព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ២០១៦ ដោយមានការចូលរួមទទួលពីសំណាក់ លោកស្រី នេត្រ ភូម៉ារី អនុរដ្ឋលេខាធិការក្រសួង លោក ហម គឹមសុន អគ្គនាយករងអគ្គ នាយកដ្ឋានបេតិកភណ្ឌ និងមន្ត្រីជាច្រើនរូបទៀត។

លោកស្រីបានមានប្រសាសន៍ថា កាលពីអំឡុងខែតុលា ២០១៦ កន្លងទៅនេះ ដោយមើលឃើញថា ស្រះស្រង់ នៅក្នុងវត្តកោះទង់ មានសភាពគោករាក់ មិនអាចតម្កល់ទឹកទុកសម្រាប់ព្រះសង្ឈ ក៏ដូចជាពុទ្ធបរិស័ទ នៅក្នុងឃុំច្រកខ្លី ស្រុកបន្ទាយមាស ខេត្តកំពត ប្រើប្រាស់នៅរដូវប្រាំងបាន។ លោកស្រីក៏បានផ្តល់នូវការឧបត្ថម្ភថវិកាចំនួន២ម៉ឺនដុល្លារ ដើម្បីធ្វើការស្តារក្នុងខណ:ដែលធ្វើការស្តារនោះ ក៏ប្រទះឃើញព្រះពុទ្ធរូបទាំង២ព្រះអង្គ និងឈើមួយដើមនេះ។ រួចព្រះគ្រូចៅអធិការវត្ត ក៏បានយកមកប្រគល់ឲ្យលោកជំទាវព្រោះ មិនហ៊ានទុកក្នុងវត្ត ខ្លាចមានជនខិលខូច ដែលមានបំណងមិនល្អលួច។

ព្រះតេជគុណ លី សុភក្រ្ត័ ព្រះគ្រូចៅអធិការវត្តកោះទុង បានមានសង្ឃដិកាថា ក្រោ យពីទទួលការឧបត្ថម្ភពីលោកស្រី អាត្មាក៏បានជួលគេមកធ្វើការស្តារ លុះប្រទះឃើ ញវត្ថុបុរាណដូច្នេះ មិនហ៊ានទុកក្នុងវត្ថខ្លាចបាត់បង់ដោយប្រការណាមួយ ទើបប្រជុំព្រះសង្ឃគណ:កម្មាធិការវត្ថុ សម្រេចយកមកប្រគល់ជូនលោកស្រី គ្រប់គ្រងចាត់ចែងតែម្តងទៅ។

លោកស្រី នេត្រ ភូម៉ារី បានមានប្រសាសន៍ឲ្យដឹងថា ព្រះពុទ្ធរូបទាំង២ព្រះអង្គនេះ គឺសាងក្នុងសម័យកណ្តាល ដោយ១អង្គជាព្រះពុទ្ធរូបប្រក់នាគ ធ្វើឡើងអំពីថ្មភក់ មានកម្ពស់៤៤សង់ទីម៉ែត្រ ទទឹង២១សង់ទីម៉ែត្រ កម្រាស់១១សង់ទីម៉ែត្រ និងនៅល្អ។ ចំណែកឯព្រះពុទ្ធរូបសមាធិ គឺធ្វើអំពីឈើតាត្រាវ កម្ពស់៧២សង់ទីម៉ែត្រ ទទឹង៣៥សង់ទីម៉ែត្រ មានវិជ្ជមាត្រ ៣៧សង់ទីម៉ែត្រ ហើយមានស្នាមពុកផ្នែកកំពូលព្រះកេស។ ចំណែកឯសសរឈើតាត្រាវ មានបណ្តោយ៣,០៧ម៉ែត្រ វិជ្ជមាត្រ៣០សង់ទីម៉ែត្រ និងមានស្នាមប្រេះ។

លោកស្រី ក៏បានថ្លៃងអំណរគុណទៅដល់ព្រះតេជគុណព្រះគ្រូចៅអធិការវត្ត និងលោកស្រី សៀង ចាន់ហេង ជាខ្លាំងដែលបានប្រគល់នូវវត្ថុបុរាណទាំងនេះ មកដល់ ក្រសួងវប្បធម៌និងវិចិត្រសិល្ប:៕

ប្រគល់វត្ថុបុរាណ

ប្រគល់វត្ថុបុរាណ

ប្រគល់វត្ថុបុរាណ

ប្រគល់វត្ថុបុរាណ

ប្រគល់វត្ថុបុរាណ

ប្រគល់វត្ថុបុរាណ

ប្រគល់វត្ថុបុរាណ

ប្រគល់វត្ថុបុរាណ

ប្រគល់វត្ថុបុរាណ

ប្រគល់វត្ថុបុរាណ

ប្រគល់វត្ថុបុរាណ

ប្រគល់វត្ថុបុរាណ

ប្រគល់វត្ថុបុរាណ

មតិយោបល់