ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

Miranda Kerr ច្រាន​ចោល​ទំនាក់ទំនង​ស្នេហា​ជាមួយ​នឹង Brad Pitt

​បើ​យោង​តាម glamourmagazine ចុះ​ផ្សាយ​កាលពី​ថ្ងៃ​ទី ១៧ ខែ មិថុនា​ម្សិលមិញ​នេះ​បានឲ្យដឹងថា នាង Miranda Kerr តារា​ម៉ូ​ដែល​សិច​ស៊ី របស់​អូស្ត្រាលី បាន​ចេញ​មុខ​ច្រានចោល​ពាក្យ​ច​ចាម​អារាម​ថា ខ្លួន​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយនឹង មិត្ត​ប្រុស Angelina Jolie លោក Brad Pitt ។ ក្នុងនោះ​នាង​បាន​និយាយថា រឿង​នោះ វា​ជា​រឿង​ដ៏​គួរឲ្យ​អស់សំណើច​តែប៉ុណ្ណោះ ។​
2014-06-18_131824
​នាង​បាន​បន្តថា “​ខ្ញុំ​ធ្លាប់​ជួប​គាត់​តែ​ម្តង​ប៉ុណ្ណោះ​។ អ្វី​ដែល​ខ្ញុំ​ថា​ជួប​នេះ វា​មិនមែន​សម្តៅ​ទៅលើ​រឿង​ស្នេហា​នោះទេ ហើយ​ក៏​ចង់​បញ្ជាក់ថា ខ្ញុំ​ក៏​ធ្លាប់​មាន​ទំនាក់ទំនង​ដែរ តែ​ជា​រឿង​ការងារ​ក្នុង​សិល្បៈ ហើយ​ក៏​គ្មាន​ហេតុផល ទំនាក់ទំនង​រឿង​ស្នេហា​ដូចដែល​គេ​បំផ្លើស​នោះទេ ” ។​

​ពាក្យ​ច​ចាម​អារាម​នេះ​មិនមែន​ជា​លើក​ទី ១ របស់​នាង នោះ បន្ទាប់​ពី​បែក ជាមួយនឹង Orlando Bloom ក្នុងនោះ នាង Miranda Kerr ក៏​ច​ចាម​អារាម​ថា មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​នឹង សេដ្ឋី វ័យ ៤៦ ឆ្នាំ James Packer ។ ក៏​ប៉ុន្តែ​រឿង​នេះ នាង​បាន​ច្រានចោល ថា ពួក​គេ​គ្រាន់តែ​ជា​មិត្តភក្តិ ព្រោះ​ថា​ពេល​នេះ ខ្ញុំ​ចង់​រីករាយ​ជាមួយនឹង​ជីវិត​ខ្លួន​មួយ មានកូន ១ ហើយ​អ្វី​ដែល​ខ្ញុំ​ត្រូវ​គិត​គឺ​រឿង ការងារ ៕​

មតិយោបល់