ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

អ្នកគាំទ្រ ម្នាក់ បើ​មិន​បាន​ជួប​នាង Miley Cyrus នឹង​ធ្វើ​អត្តឃាត​

កាលពី​ថ្ងៃ​ទី ១៦ ខែ មិថុនា កន្លងទៅនេះ បុរស​វ័យ ២៤ ឆ្នាំ​ឈ្មោះ Devon Meek រស់នៅ​ទីក្រុង អា​រី​ហ្សូ​ណា ត្រូវបាន​តុលា​សម្រេច ឲ្យ បុរស​ដែល​គាំទ្រ​ដ៏​វក់វិ លើ Miley Cyrus ត្រូវតែ​ធ្វើយ៉ាងណា ស្ថិតនៅ ចម្ងាយ ៩១ ម៉ែត្រ ក្នុង​រយៈពេល ៣ ឆ្នាំ រាល់​ការសម្តែង និង កន្លែង​ស្នាក់នៅ​របស់ តារា​ស្រី​វ័យ ២១ ឆ្នាំ​រូប​នេះ ។ ច្បាប់​ហាមប្រាម​នេះ បន្ទាប់​ពី Devon Meek ត្រូវបាន​គេ​ចោទប្រកាន់ថា បង្ខូច​ដល់​សុវត្ថិភាព​ផ្ទាល់ខ្លួន តារា​សិច​ស៊ី ខាងលើ​។​
2014-06-18_125854
Devon Meek ត្រូវបាន​គេ​ចាប់ខ្លួន កាលពី​ថ្ងៃ​ទី ១៦ ខែ ឧសភា នៅ​ជិត​ផ្ទះ​របស់ នាង Miley Cyrus ក្នុង​ទីក្រុង ឡូអេ​ន​ជើ​ឡេស ដោយ​លួច​មើល​ពី​នាង ។​បន្ទាប់មក Devon Meek ត្រូវបាន​បញ្ចូនទៅ​កាន់​មន្ទីរពេទ្យ​ផ្លូវចិត្ត នៅ​រដ្ឋ​កាលីហ្វ័​រញ៉ា រយៈពេល ៣ ថ្ងៃ ។ នៅ​ស្ថានីយ៍​ប៉ូលិស បុរស​រូបនេះ​បាន​និយាយថា “​បើសិនជា​មិន​បាន​ឃើញ ឬ​ជួប​នាង Miley Cyrus សូម​ឲ្យ​ប៉ូលិស​យក​កាំភ្លើង​បាញ់​ចំ​កណ្តាល​ក្បាល​គាត់​ទៅ គាត់​មិន​អាច​អត់​ជួប​នាង​បាន​ទេ​” ។ ជាងនេះទៅទៀត គាត់​បាន​និយាយថា ពេល​ដែល​គាត់​ចេញ​ពី​មន្ទីរពេទ្យ គាត់​នឹង​ទៅ​ស្វែងរក​នាង បើ​មិន​បាន​ជួប​នាង​នឹង​ធ្វើ​អត្តឃាត​។

​តែ​ទោះជា​យ៉ាងណា​ កាលពី​ថ្ងៃ​ចន្ទតុលា​បាន​កាត់ក្តី ឲ្យ Devon Meek ស្ថិត​នៅ​ឲ្យ​ឆ្ងាយ ពី Miley Cyrus ចម្ងាយ ៩១ ម៉ែត្រ រាល់​ការសម្តែង និង កន្លែង​រស់នៅ​របស់​នា​ង​៕​

មតិយោបល់