ព័ត៌មានជាតិ

ស្ត្រី​ណាខ្លះ​ច្រណែន ហើយ​ប្រុស​ណាខ្លះ​ចូលចិត្ត​រូបអាក្រាត​នាង​បង្ហោះ​លើ​ហ្វេ​សប៊ុក ?

​អ្នកលេង​ហ្វេ​សប៊ុក ចាប់ផ្តើម ក្តៅខ្លួន ក្រហម​ភ្នែក​ទៀតហើយ ដោយសារតែ ម្ចាស់​គណនី មួយដែលដាក់អសយ​ដ្ឋាន​រស់នៅភ្នំពេញ​ (​សូម​មិន​បញ្ចេញ​ឈ្មោះ​) បានបង្ហាញ​រូប​កាយ​ដ៏​សិច​ស៊ី​របស់​នាង ភ្ជាប់​មក​ជាមួយនឹង ការ​សេរ​សេរ​ជា​អក្សរ​ឡាតាំង ជា​ខ្មែរ និង​អង់គ្លេស តែ​ខាង​យើងខ្ញុំ​សម្រួល​ដូចតទៅ​នេះ “​ចង់ដឹង​ណាស់​ថា​មាន​មនុស្ស​ប្រុស​ប៉ុន្មាន​នាក់ ចូលចិត្ត​ខ្ញុំ និង មនុស្ស​ស្រី​ប៉ុន្មាន​នាក់ ច្រណែន​ខ្ញុំ​” ។ ដោយឡែក​សម្រាប់​ឃ្លា​បន្ត យើង​ពិតជា​ពិបាក​យល់​ណាស់ ជាមួយនឹង​ពាក្យកាត់​របស់​នាង ដែល​ពិបាក​គិត​ជាង មេរៀន​គណិតវិទ្យា​ទៅទៀត ។​

​រូបភាព​ដែល​ស្រី​ស្រស់​បង្ហោះ​នេះ បានបង្ហាញ​ល្វែងលើ​ននល​គោក ដោយ​គ្មាន​ខ្មាស់អៀន អ្វី​បន្តិច​ឡើយ ពិតជា​កំពូល​អ្នក​បង្ហោះ​រូប ចង់​ល្បី​មែន ។ ក៏​ប៉ុន្តែ​ជាមួយ​នឹង​ពាក្យពេចន៍ ដែល​នាង​សរសេរ​នោះ ត្រូវ​បា​គេ​យល់ឃើញ​ថា “​នាង​ចង់​ដឹង​ថា មនុស្ស​ស្រី​ប៉ុន្មាន​នាក់​ដែល​ច្រណែន និង​ដើមទ្រូង​របស់​នាង ធំ​ជាង ហើយ​ស្អាត​ជាង ហើយ​បុរស​គិត​ម៉េច​ដែរ​ជាមួយ​នឹង​ដើមទ្រូង​របស់​នាង​” ។​
​ជាមួយនឹង​រូបភាព​នេះដែរ ម្ចាស់​គណនី​ឈ្មោះ “​ខ្មែរ ហ្គិ​ក​” បាន​បញ្ចេញ​យោបល់​ថា “​វា​ជា​រឿង​ឯកជន​របស់​នាង តែ​លោក​យល់ឃើញថា នាង​ចង់​ល្បី និង​ចង់​បង្ហាញ​របស់​ល្អ​របស់​នាង​ទៅកាន់​មជ្ឈដ្ឋាន​ខាងក្រៅ និង​ចង់​ឲ្យ​ស្រី​ជា​ច្រើន​ច្រណែន​នឹង​របស់​ធំៗ របស់​នាង តែ​វា​ប៉ះពាល់​ណាស់ បើទោះបី​រឿងនេះ​ជា​រឿង​ឯ​កជនក្តី ជាពិសេស​ជះ​ឥទ្ធិពល​ដល់​ក្មេង ដែល​នៅក្នុង​វ័យ​សិក្សា ” ។​

​ទន្ទឹម​ជាមួយនឹង​គ្នា​នេះ​ដែរ កញ្ញា​” ព័​រ “​បាន​ឆ្លើយឆ្លង​សារ​ជា​មួយ​នឹង​យើងខ្ញុំ​ថា “​នាង​មិន​ច្រណែន​អ្វី ទៅលើ​ស្ត្រី​រូបនេះ នោះទេ ដែលមាន ប្រដាប់​ធំ តែ​ខ្ញុំ​សុំ​ខ្មាស់ ជួស​នាង ដែល​ហាន​ធ្វើ​ដូច​នោះ ជា​រឿង​ដែល​ស្ត្រី​គ្រប់រូប​ស្អប់ខ្ពើម​បំផុត បើ​ទោះបីជា​នាង​ទទួលបាន​ការគាំទ្រ​ពី​បុរសៗ ដែល​ចង់​នែបនិត្យ កាយ​នាយ​ក៏ដោយ​” ។​

​បើទោះបីជា​យ៉ាងនេះក្តី សម្រាប់​ស្ថាប័ន ដែល​ពាក់​ព័ទ្ធ ការពារ វប្បធម៌ និង អរិយធម៌ រួម​និង​សណ្តាប់ធ្នាប់​សង្គម​ក្នុង​រដ្ឋាភិបាល មិន​អាច​ចាត់វិធានការ​ក្តៅគគុក​ទៅលើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​បានឡើយ​៕​
Nudfb (1)

Nudfb (2)Nudfb (3)Nudfb (4)

Nudfb (5)
Nudfb (2)

មតិយោបល់