មនុស្សជាង ១,៣ពាន់លាននាក់ បានភ្ញាក់ផ្អើល នៅពេលដែលបណ្ដាញសង្គមយក្ស Facebook គាំងមិនដំណើរការ កាលពីរសៀលម៉ោង ២និង៣០នាទី (ម៉ោងក្នុងតំបន់) ថ្ងៃទី១៩ខែមិថុនា ឆ្នាំ ២០១៤ នេះ។
បណ្ដាអ្នកប្រើប្រាស់ទាំងអស់បាននាំគ្នាបង្ហោះសារនៅលើបណ្ដាញ Twitter ថា Facebook គាំង វាហាក់ដូចជាពិភពលោកត្រូវបានបញ្ចប់ផងដែរ ប៉ុន្តែទាំងនេះគ្រាន់តែជាសារលេងសើចប៉ុណ្ណោះ អ្វីដែល ដំណឹង ចង់លើកយកមកបង្ហាញនោះគឺថា Facebook ខាតបង់ទឹកប្រាក់ចំនួនប៉ុន្មានខណៈពេលដែលប្រមាណជា ៣០នាទីនៅថ្ងៃនេះ?
របាយការណ៍របស់ World Pay Zinc បានបង្ហាញឲ្យដឹងថា នៅក្នុង១នាទី Facebook រកប្រាក់ចំណូលបានជិត ១៥.០០០ដុល្លារអាមេរិក ដូច្នេះនៅថ្ងៃនេះ Facebook ខាតបង់ចំនួន ៤៥០.០០០ដុល្លារអាមេរិក ខណៈពេលដែលគាំងរយៈពេល ៣០នាទី។
ចុចអានអត្ថបទ៖ ដឹងទេថា ១ថ្ងៃ Facebook រកប្រាក់ចំណូលប៉ុន្មាន?
គួរបញ្ជាក់ផងដែរថា កាលពីខែកុម្ភៈ ដើមឆ្នាំ ២០១៤ នេះ Facebook បានគាំងម្ដងដែរ ប៉ុន្តែរយៈពេលនៃការគាំងមិនយូរដូចកាលពីខែតុលាឆ្នាំ ២០១៣ នោះទេ ដោយកាលពីពេលនោះ Facebook គាំងរហូតដល់ទៅ ៤ម៉ោង៕
មតិយោបល់